សន្តិសុខ

​ឃាត់ខ្លួន​ជនសង្ស័យ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​១០​នាក់​

ភ្នំពេញ​៖​ជនសង្ស័យ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿង​ចំនួន​១០​នាក់​ត្រូវ​កម្លាំង​ឯកភាព​ខណ្ឌទួលគោក​ឃាត់ខ្លួន​បញ្ជូនទៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​បន្ទាប់ពី​ចុះ​រដ្ឋបាល​នៅ​តំបន់​ស្មុកស្មាញ​មួយ​។​ការឃាត់ខ្លួន​ជនសង្ស័យ​នេះ​បាន​ធ្វើឡើង​នៅ​តំបន់​ត្រឡោកបែក​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ក្នុងភូមិ​ទី​១៦​សង្កាត់​ទឹកល្អក់​ទី​១​ខណ្ឌទួលគោក​កាលពី​រសៀល​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០២០​។​

​មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក​បានដឹងថា​ក្នុងចំណោម​ជនសង្ស័យ​ទាំង​១០​នាក់​មាន​៣​នាក់​ជា​អ្នក​ចែកចាយ​គ្រឿងញៀន​និង​៧​នាក់​ទៀត​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន​។​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ត្រូវបាន​បញ្ចូនទៅ​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក​ដើម្បី​បញ្ជូនបន្ត​ទៅកាន់​ទីបញ្ជាកា​រដ្ឋា​ន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ​ដើម្បី សាកសួរ​និង​ចាត់ការ​តាមច្បាប់​៕

Leave a Reply

Your email address will not be published. Required fields are marked *