Featured ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម

​សត្វ​មេអំបៅ​កម្រ​មួយ​ប្រភេទ​គេ​ប្រទះឃើញ​ពួកវា​បង្ហាញខ្លួន​នៅ​រតនៈគិរី​

​រតនៈគិរី​៖​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​រតនៈគីរី​បាន​អះអាងថា​សត្វ​មេអំបៅ​ដ៏​ស្រស់ស្អាត​មួយ​ប្រភេទ​ត្រូវបាន​បង្ហាញខ្លួន​នៅ​លំនៅស្ថាន​របស់​ពួកគាត់​។​លោកមៀ​ច​មាន​ជា​មន្ត្រីរាជការ​និង​ជា​ប្រជាពលរដ្ឋ​មួយរូប​នៅ​ខេត្ត​រតនៈគីរី​បានឱ្យដឹង​កាលពី​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០២០​ថា​មេអំបៅ​នេះ​ត្រូវបាន​ប្រទះឃើញ នៅតាម​គេហ​ស្ថាន​មួយចំនួន​។​

​ប្រភព​ដដែល​បាន​បន្តថា​សត្វ​មេអំបៅ​មួយ​ប្រភេទ​នេះ​គឺ​ហាក់បីដូចជា​សត្វ​ប្រចៀវ​ហើយ​វា​គឺជា​មេអំបៅ​ដែលមាន​ទំហំ​ធំ​។​”​មើល​មួយ​ភ្លែត​ស្មានតែ​សត្វ​ប្រចៀវ​តែ​តាម​ឱ្យ​ជាប់​ទៅ​វា​ជា​សត្វ​មេអំបៅ​ធំ​នោះ​ធំ​”​។​

ប្រភព​បាន​បន្តថា​”​នេះ​មិនមែនជា​មេអំបៅ​ប្លែក​ទីមួយ​ដែល​បាន​ប្រទះឃើញ​នោះទេ​។​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ក៏បាន​ប្រទះឃើញ​មេអំបៅ​ពូជ​ផ្សេង​ហើយ​ធំ​ជាង​នេះ​មួយ​ក្បាល​ទៀត​ដែរ​ដែល​ហោះ​មក​ទុំ​នៅ​គេហ​ស្ថា​របស់​ពលរដ្ឋ​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *