ព័ត៌មានសង្គម សន្តិសុខ

​គ្រោះថ្នាក់​ចរាចរណ៍​១២៣​ថ្ងៃ​ស្លាប់​ជាង​៥០០​នាក់​របួស​ជាង​១.៥០០​នាក់​

​ភ្នំពេញៈ មនុស្ស​ជាង ៥០០​នាក់​បាន​ស្លាប់ និង​របួស​ជាង ១.៥០០​នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស រយៈពេល ១២៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឱ្យដឹងថា ៖​គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល ១២៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ បានកើត​ឡើង ៩៩២​លើក ។

​ស្លាប់​មនុស្ស​ចំនួន ៥០៩​នាក់ របួស​ចំនួន ១.៥៥៤​នាក់​របួសធ្ងន់ ៩១៣​នាក់​។​អ្នកនាំពាក្យ​បន្តថា សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ កើតឡើង​ចំនួន ១៥​លើក ស្លាប់ ៨​នាក់ និង​របួស​ចំនួន ២០​នាក់ ក្នុងនោះ​ធ្ងន់​ចំនួន ១១​នាក់​។​

​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆមាស​ទី​១​ឆ្នាំ​២០២០ បានឱ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០ បាន​កើតឡើង​ចំនួន ១.៦១៩​លើក បណ្ដាលឱ្យ​ស្លាប់​ចំនួន​៨១៦​នាក់ និង​របួស​ចំនួន​២.៤៤៩​នាក់ (​របួសធ្ងន់​១.១២៣​នាក់​) អ្នកស្លាប់​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ ១៤៦​នាក់ ខេត្តកំពង់ធំ ៦០​នាក់ និង​ខេត្តកណ្ដាល ៥៩​នាក់​។​

​របាយការណ៍​ដដែល​បាន​បន្តថា មូលហេតុ​នៃ​ការគ្រោះថ្នាក់​ចរាចរណ៍​មកពី បើកបរ​លើស​ល្បឿន​កំណត់​៣៣​ភាគរយ​មិន​គោរព​សិទ្ធិ​២៣​ភាគរយ​មិន​ប្រកាន់​ស្គាំ​១៤​ភាគរយ វ៉ា​ជែង​១០​ភាគរយ​បត់​១០​ភាគរយ ស្រវឹង​៦​ភាគរយ​កត្តា​យានយន្ដ​៤​ភាគរយ​និង​ងងុយ​១​ភាគរយ​។

បើ​ប្រៀបធៀប​ឆមាស​ទី​១ ឆ្នាំ​២០១៩ គ្រោះថ្នាក់​ថយ​ចំនួន​៥៥២​លើក ស្មើ​២៥ ភាគរយ​ស្លាប់​ថយ​ចំនួន​១៧២​នាក់​ស្មើ​១៧​ភាគរយ និង​របួស​ថយ​៧៧៨​នាក់ ស្មើ​២៤​ភាគរយ​៕សុភាព​

rsc

Leave a Reply

Your email address will not be published. Required fields are marked *