ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

​រដ្ឋបាល​ជលផល​បានចុះ​បង្ក្រាប​បទល្មើស​នេសាទ​២​គោលដៅ​នៅស្រុកកណ្តៀង​

ពោធិសាត់​៖​កម្លាំង​ខណ្ឌ​រដ្ឋបាល​ជ​ល​ផល​នៃ​ខេត្តពោធិ៍សាត់​បន្ត​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅក្នុង​រដូវ​ហាមឃាត់​ដែល​ទឹក​កំពុង​ឡើង​ហើយ​ត្រី​ក៏​កំពុងតែ​ពង​កូន​។​សង្កាត់រដ្ឋបាល​ជលផល​កណ្តៀង​ការចុះ​ប្រតិបត្តិការ​បង្ក្រាប់​បទល្មើស​នេសាទ​នេះ​បានធ្វើ​ឡើង​កាលពីថ្ងៃទី​៣១​សីហា​ឆ្នាំ​២០២០​ដែល​ដឹកនាំ​ដោយ​លោក ហុក​ម៉េង​អាន ដោយបាន​សហការ​រួម​គ្នា​ជាមួយ​យោធា​ខេត្តពោធិសាត់ ។​

​នៅក្នុង​កិច្ច​ប្រតិ​ប​ត្ត​ការបង្ក្រាប​បទល្មើស​នេសាទ​នេះ​បាន​នៅ​ចំណុច ជ្រោយ​វែង ភូមិក​ក្អែក ឃុំ​រាំង​ទិល​ខេត្តពោធិ៍សាត់​។​នៅក្នុង​ការបង្ក្រាប​ខាងលើនេះ​ជា​លទ្ធផល​សមត្ថកិច្ច​បា​ន​ធ្វើការ​រុះរើ​និង​បំផ្លាញចោល​រក​បណ្ណ​សាច់​អូន​ប្រវែង​៨៥០​ម៉ែត្រ​លូ​កង​៤​មាត់​និង​របាំង​ស្បៃ​មុង​២​ខ្សែ​ប្រវែង​៣៥០​ម៉ែ​ត្រកង​២​មាត់​បង្គោល​តាម​១៥០​ដើម​និង​បាន​ចាក់​លែង​កូន​ត្រី​ទៅក្នុង​បឹង​ទន្លេសាប​មួយចំនួន ។​

​នៅក្នុង​ថ្ងៃ​ដដែល​នេះ​សង្កាត់រដ្ឋបាល​ជលផល​កំពង់ហ្លួង​ដែល​ដឹកនាំ​ដោយ​លោក​យូ​វិចិត្រ​បាន​សហការ​ជាមួយ​យោធា​ខេត្ត​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​និង​បង្ក្រាប​បទល្មើស​នេសាទ​បាន​ប្រទះឃើញ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​លួច​ដួស​ចាក់​កូន​ត្រី​ប្រា​តូច​ដាក់​ក្នុង​ប៊ី​ដូង​នៅ​ចំណុច​កំពុង​ថ្គោល​ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *