ព័ត៌មានសង្គម

នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ផ្តល់រថយន្ត១គ្រឿង ដល់រដ្ឋបាលស្រុកជាំក្សាន្ត

ព្រះវិហារ៖នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម កាលពីថ្ងៃ៧ ខែកុម្ភៈឆ្នាំ២០២៤ បានផ្តល់រថយន្ត១គ្រឿង ដល់គណៈបញ្ជាការ រដ្ឋបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារសម្រាប់បម្រើការងារជូនប្រជាពលរដ្ឋ។មន្ត្រីសាលាខេត្តនាថ្ងៃទី៨ ខែកុម្ភ:បានបញ្ជាក់ឱ្យដឹងថា លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានប្រគល់រថយន្ត១គ្រឿងជាអំណោយដ៏ថ្លៃថ្លា របស់លោកនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ជូនគណៈបញ្ជាការ ឯកភាពរដ្ឋបាលស្រុកជាំក្សាន្ត និងប្រគល់ផែនទីភូមិសាស្រ្តស្រុកជាំក្សាន្តមួយផងដែរ។គួររំលឹកថា តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់អភិបាលខេត្ត គីម រិទ្ធី នឹងឧបត្ថម្ភជូនដល់គណៈបញ្ជាការឯកភាពស្រុក ក្រុងទាំង៨ ក្នុងខេត្តព្រះវិហារសំដៅជំរុញការពង្រឹងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារបានបន្តថា មិនត្រឹមគិតគូរដល់មន្ត្រីថ្នាក់ដឹកនាំតាមមូលដ្ឋានប៉ុណ្ណោះទេ ក្នុងនាមអាជ្ញាធរខេត្តបានយកចិត្តទុកចំពោះការរស់នៅ ជីវភាព របស់ប្រជាពលរដ្ឋ និងចុះជួបសំណេះសំណាល សួរសុខទុក្ខដល់ពលរដ្ឋមូលដ្ឋាន។ក្នុងនោះត្រូវស្វែងយល់បានពិតប្រាកដ ដើម្បីអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ កើតជាសមិទ្ធផលជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ នៃរាជរដ្ឋាភិបាល ៕សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *