ព័ត៌មានសង្គម

​គ្រួសារ​អ្នករងរបួស​ដោយ​បាក់​អគារ​នៅ​ខេត្ត​កែប​បានទទួលអំណោយ​

បាត់​ដំបងៈ​គណៈប្រតិភូសាខាកាកបាទក្រហមកម្ពុជា​ខេត្ត​ដំបង​ដឹកនាំ​ដោយ​លោក​សួស​សុ​ភ័​ក្ភ្រ​ព្រមទាំង​សហការី​និង​អនុសាខា​ស្រុក​កាលពីព្រឹកថ្ងៃទី៧​ខែមករាឆ្នាំ២០២០​បាន​អញ្ជើញ​សាកសួរ​សុខទុក្ខ​។នាំយក​អំណោយ​មនុស្សធម៌​ទៅ​ប្រគល់ជូន​ដល់​ប្អូនប្រុស​សឿត​ប៉ី​អាយុ​២១​ឆ្នាំ​ដែល​រងគ្រោះ​ដោយ​របួស​ក្បាល​ក្នុង​ហេតុការណ៍​បាក់​រលំ​អាគារ​នៅ​ខេត្ត​កែប​។​បច្ចុប្បន្នកំពុង​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន​ស្ថិតនៅ​ភូមិ​ស្នូល​កោង​ឃុំ​បឹង​ព្រីង​ស្រុក​ថ្មគោល​ខេត្តបាត់ដំបង ។

លោក​សឿត​ប៉ី​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ដែលមាន​ក្តីមេត្តា ករុណា ចំពោះ អ្នក​ដែល​ជួប​ទុក្ខលំបាក​ដោយ​គ្មាន​ការរើសអើង​អ្វី​ឡើយ​។​

​ក្នុងនាម​លោក​បណ្ឌិត​ប៊ុត​គឹមស៊ាន​លោក​សួស​សុ​ភ័​ក្ភ្រ​ក៏បាន​ថ្លែង​ពី​ការគិតគូរ​យកចិត្តទុកដាក់​ខ្ពស់បំផុត​ពី​ប្រមុខ​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​ជាពិសេស​សម្តេច​តេ​ជោ​ហ៊ុនសែន​។​សម្តេច​តែងតែ​គិតគូរ​ជានិច្ច​ពី​សុខទុក្ខ របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ គ្រប់ពេលវេលា​និង​គ្រប់​ទីកន្លែង​ទាំងអស់​។

លោក​សួស​សុ​ភ័​ក្ភ្រ​បាន​បញ្ជាក់ថា​អំណោយ​មនុស្សធម៌​ដែល​សាខា​ផ្តល់​ជួន​ដល់​ក្រុមគ្រួសារ​អ្នករបួស​រួមមាន​៖​ថវិកា​ចំនួន​៥០​ម៉ឺន​រៀល​,​អង្ករ​៥០​គីឡូក្រាម​និង​ទឹកបរិសុទ្ធ​វី​ឃែ​រ​១០​កេស​ផងដែរ​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *