សន្តិសុខ

​រថយន្ត​ធំ​ពីរ​គ្រឿង​បើក​បុក​គ្នា​បណ្តាលឱ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នា​ក់នៅ​ស្រុក​កៀនស្វាយ​

ខេត្តកណ្តាល​៖​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធំ​បុក​ជាមួយ​រថយន្ត​ធំ​បណ្តាលឱ្យមាន​អ្នកស្លាប់​ម្នាក់​និង​រងរបួស​ធ្ងន់​ម្នាក់​។​ករណីនេះ​បានកើត​ឡើង​នៅ​ចំណុច​ផ្លូវជាតិ​លេខ​១​ស្ថិតក្នុង​ភូមិ​ព្រែក​ប៉ុល​ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល​កាលពី​យប់ ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ថោង សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ​រស់នៅ​ភូមិ​វិមាន​ទ្រុង​សង្កាត់​សែន​សុខ​រាជធានី​ភ្នំពេញ​។​ចំណែក​អ្នករងរបួស​ធ្ងន់​មានឈ្មោះ គយ សុភាព ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ស្នាក់នៅ​រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​អះអាងថា​បណ្តាលមកពី​អ្នកបើកប​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពាក់​ស្លាក​លេខ​តាកែវ​3A0021​ធ្វេសប្រហែស​គ្មាន​ការប្រុងប្រយ័ត្ន​មិនបាន​ពិនិត្យមើល​ស្ថានភាព​ផ្លូវ​ខាងមុខ​។​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ចុះទៅ​ធ្វើការ​វាស់វែង​និង​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

ដោយឡែក​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​។​វត្ថុតាង​រថយន្ត​សមត្ថកិច្ច​បាន​អូស​យកទៅ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដោះស្រាយ​តាម​នីតិវិធី​៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *