ព័ត៌មានសង្គម សេដ្ឋកិច្ច

​របរ​លក់​កញ្ច្រែង​និង​ផ្ទះ​ម្រេញគង្វាល​អាចជួយ​ផ្គត់ផ្គង់​ក្រុមគ្រួសារ​បាន​សមរម្យ​

​កំពង់ស្ពឺ​៖​ពលរដ្ឋ​ប្រកប​របរ​លក់​កញ្ច្រែង​និង​ផ្ទះ​ម្រេញគង្វាល​អាចជួយ​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួ​សារបាន​សមរម្យ​ដែលមាន​សមាជិក​ចំនួន​៧​នាក់​។

​បុរស​ប្រកប​របរ​ដឹក​កញ្ច្រែង​និង​ផ្ទះ​ម្រេញគង្វាល​លក់​ឈ្មោះ​សូ​សន​អាយុ​៥៣​ឆ្នាំ​រស់នៅ​ភូមិ​ចេក​ឃុំ​ចេក​ស្រុក​ស្វាយរៀង​ខេត្តស្វាយរៀង​បានឱ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​ថាៈ​គាត់​បាន​ប្រកបរ​បលក់​កញ្ច្រែង​និង​ផ្ទះ​ម្រេញគង្វាល​ព្រមទាំង​សម្ភារ​ប្រើប្រាស់​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ​។​

​បុរស​សូ​សន​បាន​បន្តថាៈ​កាលពី​ដំបូង​គាត់​ដឹក​ដើរ​លក់​តាម​កង់​ប្រើ​កម្លាំង​ដោយ​ធាក់​និង​ជើង​ចេញពី​ខេត្តស្វាយរៀង​យកមក​លក់​នៅ​ខេត្តព្រៃវែង​,​ខេត្តកណ្តាល​,​ខេត្តកំពង់ស្ពឺ​,​ខេត្តតាកែវ​,​ខេត្តកំពត​,​និង​ខេត្ត​ព្រះសីហនុ​ដោយ​ចំណាយពេល​វេលា​ចាប់​១៥​ថ្ងៃ​ទៅ​៣០​ថ្ងៃ​ទើប​ចូល​ផ្ទះ​ម្តង​។

​គាត់​បាន​បន្តថាៈ​ចាប់តាំងពី​គាត់រ​ករបរ​ដឹក​កញ្ច្រែង​និង​ផ្ទះ​ម្រេញគង្វាល​ព្រមទាំង​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​ទាំងអស់នេះ​អាច​ផ្គត់ផ្គង់​ជី​វិភាព​ក្នុង​គ្រួ​សារបាន​សមរម្យ​ខណៈដែល​កូនប្រុស​ស្រី​របស់គាត់​៥​នាក់​បាន​រៀនសូត្រ​សមរម្យ​និង​គេ​។​


​គាត់​បាន​បញ្ជាក់ថា​គាត់​ដឹក​កញ្ច្រែង​និង​ផ្ទះ​ម្រេញគង្វាល​ព្រមទាំង​សម្ភារ​ប្រើប្រាស់​តាម​កង់​រយៈពេល​៥​ឆ្នាំ​ទើប​គាត់​ទិញ​ម៉ូតូ​ដឹក​វិញ​ម្តង​រហូតមកដល់​បច្ចុប្បន្ន​។​កាលពី​គាត់​ដឹក​តាម​កង់​ទៅ​លក់​ចំណាយពេល​ជាង​១​ខែ​ដឹក​តាម​ម៉ូតូ​គាត់​ចំណាយពេល​៧​ថ្ងៃ​ទៅ​១៥​ថ្ងៃ​គាត់​ត្រឡប់មកផ្ទះ​វិញ​។

​ឯ​សម្ភារ​ដែល​គាត់​ទិញ​យកទៅលក់​ម្តងៗ​ចំណាយ​អស់ពី​១.៥០០.០០០​រៀល​ទៅ​២.៥០០.០០០​រៀលពេល​យកទៅលក់​អស់​គាត់​អាច​ចំណេញ​បាន​១.២០០.០០០​រៀ​ទៅ​១.៣០០.០០០​រៀល​ដោយ​ដក​ដើម​ទុក​រួច​៕សុ​ភ័​ណ្ឌ​​

rsc

Leave a Reply

Your email address will not be published. Required fields are marked *