សន្តិសុខ

លក់​រថយន្ត​បាន​លុយ​នាំគ្នា​ចូល​ម៉ាស្សា​កោស​ជប់​ត្រូវ​នារី​ម៉ាស្សា​លួច​លុយ​អស់​៥.០០០​ដុល្លារ​

​ភ្នំពេញ​៖​បុរស​ម្នាក់​និង​បងប្អូន​បាន​លក់​រថយន្ត​កូរ៉េ​មួយគ្រឿង​បាន​លុយ​ចំនួន​១០.៥០០​ដុល្លារ​ហើយ​នាំគ្នា​ចូល​ម៉ាស្សា​កោស​ជប់​។​ពេលចេញ​ខាងក្រៅ​វិញ​ឆែក​កាបូប​មើល​បាត់​លុយ​អស់​៥.០០០​ដុល្លារ​នៅសល់​ចំនួន​៥.៥០០​ដុល្លារ​។​ជាមួយ​នោះ​ឃើញ​ដុល្លារ​សែនខ្មោច​ចំនួន​៦០០​ដុល្លារ​ដាក់ចូល​ក្នុងកា​រ​បូ​ប​វិញ​។


​ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២០០៤​ចំណុច​ហាង​ម៉ាស្សា​មួយកន្លែង​យីហោ​”​ម៉ាស្សា​កោ​ជុប​៣​ដុល្លារ​”​ក្នុង​សង្កាត់​កា​កាប​ទី​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​២០២០​។​


​ប្រភព​បានឱ្យដឹង​ថាៈជ​ន​រងគ្រោះ​ឈ្មោះ​រុន​អេ​ម​អាយុ​៣៩​ឆ្នាំ​នៅ​ភូមិ​ជ្រុង​ពពេល​ស្រុក​រមាសហែក​ខេត្តស្វាយរៀង​។​ឈ្មោះ​រុន​ថា​អាយុ​៣០​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កសិករ​ត្រូវ​ប្អូនបង្កើត​ជនរងគ្រោះ​ខាងលើ​និង​ឈ្មោះ​រឿន​ស៊ី​ដេ​ត​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​បើករថយន្ត​។​អ្នក​ទាំងបី​នៅ​ភូមិ​,​ឃុំ​,​ស្រុក​ខេត្ត​ជាមួយគ្នា​៕​​វិចិត្រ​

rsc

Leave a Reply

Your email address will not be published. Required fields are marked *