ព័ត៌មានអន្តរជាតិ

​វៀតណាម​បញ្ឈប់​ជើងហោះហើរ​ចូល​ពី​បរទេស​ទាំងអស់​ក្រោយ​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ក្នុង​សហគមន៍​

អន្តរជាតិ​៖(​ហាណូយ​)​នាយករដ្ឋមន្ត្រី​ង្វៀន​សួន​ហ្វ៊ុ​ក​កាលពី​ថ្ងៃ​អង្គារ​ទី​១​ធ្នូ​ឆ្នាំ​២០២០​បាន​បញ្ជា​ឱ្យ​ផ្អាក​ជា​បណ្តោះអាសន្ន​ជើងហោះហើរ​អន្តរជាតិ​ចូលមកក្នុង​ប្រទេស​វៀត​ណា​ម​ទាំងអស់​ក្រោយ​
​ផ្ទុះ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​នៅក្នុង​សហគមន៍​ជាថ្មី​នៅក្នុង​ប្រទេស​របស់លោក​។​

​លោកនាយក​រដ្ឋមន្ត្រី​ង្វៀន​សួន​ហ្វ៊ុ​កបាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​មួយ​កាលពី​ថ្ងៃ​អង្គា​រថា មានតែ​ជើងហោះហើរ​ដឹក​ជនជាតិ​វៀតណាម​វិលត្រឡប់​ពី​បរទេស​វិញ​ទេ​ដែល​នឹងត្រូវ​អនុញ្ញាត​ឱ្យចូល​។​យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម នាំ​អ្នកដំណើរ​មកពី​កូរ៉េខាងត្បូង​មកកាន់​ក្រុង​ហាណូយ​កាលពី​ខែកញ្ញា​ឆ្នាំ​២០២០​។​មន្ត្រី​វៀតណាម​បន្ទោស​អ្នកបម្រើ​ការ​លើ​យន្តហោះ​ម្នាក់​ចំពោះ​ការឆ្លង​ក្នុងស្រុក​ជាថ្មី ដោយសារ​បុរស​នេះ​រំលោភច្បាប់​ច​ត្តា​ឡី​ស័ក​។​

​លោក​ម៉ា​យ ទៀន​យុង ប្រធានការិយាល័យ​រដ្ឋ​បាល​បាន​និយាយថាៈ​ការផ្អាក​នេះ​គឺ​ដើម្បី​ទុក​ឱកាស​ឱ្យ​រដ្ឋាភិបាល​ងាយ​គ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​អ្នក​ទើប​ចូលមក​ដល់​ថ្មី​។​ទោះជា​យ៉ាងណា «​រដ្ឋាភិបាល​នៅ​អនុញ្ញាតឱ្យ​យន្តហោះ​នាំ​ជនជាតិ​វៀតណាម​វិល​មក​ស្រុក​វិញ​នៅឡើយ​ទេ សម្រាប់​មនុស្ស​ចាស់​អ្នកជំងឺ​ឬ​អ្នក​ជួប​បញ្ហា​ហិរញ្ញវត្ថុ​»​។​

​កាលពី​ថ្ងៃ​ចន្ទ វៀតណាម​បានបញ្ចប់​ពេល​មិនមាន​ការឆ្លង​ក្នុងស្រុក​អស់​ពេល​៨៨​ថ្ងៃ នៅពេល​បុរស​នៅ​ក្រុង​ហូជីមិញ​ម្នាក់​ជា​គ្រូបង្រៀន​ភាសា ត្រូវបាន​បញ្ជាក់ថា​កើត​កូ​វីដ​១៩ ក្រោយ​ឆ្លង​មកពី​មិត្ត​ម្នាក់ ជា​អ្នក​បម្រើការ​លើ​យន្តហោះ​។​

​នៅ​ថ្ងៃ​អង្គារ​នេះដែរ វៀតណាម​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ក្នុងស្រុក​២​នាក់​ទៀត​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ ។​ពួកគេ​ជា​កូនក្មេង​អាយុ​១​ឆ្នាំ​ម្នាក់​និង​បុរស​អាយុ​២៨​ឆ្នាំ ដែល​ត្រូវជា​ក្មួយ​និង​សិស្ស​របស់​អ្នក​ឆ្លង​កាលពី​ថ្ងៃ​ចន្ទ​។​អ្នកជំងឺ​អាយុ​១​ឆ្នាំនេះ​ជា​ក្មួយ​របស់​គ្រូ​ភាសា​អង់គ្លេស​អាយុ​៣២​ឆ្នាំ ដែល​ត្រូវបាន​ប្រកាសថា​មាន​វិជ្ជមាន​កូ​វីដ​១៩​កាលពី​ថ្ងៃ​ចន្ទ​។​

​ជាមួយនឹង​តួលេខ​ឆ្លង​ថ្មី វៀតណាម​ឥឡូវ​មាន​អ្នក​កើត​កូ​វីដ​១៩​សរុប​១.៣៥១​នាក់ តែ​១.១៩៥​នាក់​បានជា​សះស្បើយ​និង​៣៥​នាក់​បាន​ស្លាប់​ដោយ​កូ​វីដ​១៩៕​កែសម្រួល​៖​កែវ​.​សំណាង​

rsc

Leave a Reply

Your email address will not be published. Required fields are marked *