ព័ត៌មានសង្គម អប់រំ

មេបញ្ជាការរង​កងទ័ព​ជើងគោក​និង​អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ចុះ​ផ្សព្វផ្សាយ​បង្ការ​ការពារ​ជំងឺ​កូ​វីដ​-១៩

ខេត្តព្រះវិហារ​៖​កាលពី​ថ្ងៃទី​១០​ខែធ្នូរ​ឆ្នាំ​២០២០​លោក​ឧ​ត្ត​ម​សេនី​យ៏​ឯក​ស្រី​ឌឹ​ក​មេបញ្ជាការ​ង​កងទ័ព​ជើងគោក​,​មេបញ្ជាកា​កងពលធំ​អន្តរា​គម​ន៏​លេខ​៣​និង​ឧ​ត្ត​ម​សេនី​យ៏​ឯក​វ៉ា​សឿន​អនុរដ្ឋលេខាធិកា​ក្រសួង​កា​ពារ​ជាតិ​។​


​លោក​ទាំងពីរ​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ផ្សព្វផ្សាយ​ផែនការ​បង្កា​ទប់ស្កាត់​និង​ការពារ​គ្រប់គ្រង​ជំងឺ​កូ​វីដ​១៩​ក្នុងដំណាក់កាល​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​។​ពិធី​ផ្សព្វផ្សាយ​នេះ​ដល់​បណ្តា​កងពលតូច​អន្តរាគមន៍​ចំណុះ​ទាំង​៣​ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ទីបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៩​។

​បទបញ្ជា​ស្តីពី​ការបង្ការ​ការពារ​ទប់​ស្កាត់​និង​គ្រប់គ្រង​ជំងឺ​គូ​វីដ​-១៩​ក្នុងដំណាក់កាល​ព្រឹ​ត្ត​ការណ៍​សហ​គ​​ក្នុងដំណាក់កាល​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​របស់​មេបញ្ជាកា​រ​កងទ័ពជើងគោក​ផ្អែក​តាម​សភាពការណ៍​ចាំបាច់​ចំពោះមុខ​មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣​។​បញ្ហា​១.​បណ្តា​អង្គភាព​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​និង​ចាត់វិធានការ​ការពារ​ឱ្យបាន​ម៉ឺងម៉ាត់​។​

​ត្រូវ​បង្កើន​ការ បង្ការ ការពារ ទប់ស្កាត់ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល ដល់​យោធិន​ក្រោម​ឱវាទ ក្រុមគ្រួសារ និង​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​របស់ខ្លួន ឱ្យបាន​យល់​
​ច្បាស់​ពី​ឥទ្ធិពល​នៃ​ជំងឺ​កូ​វីដ​-១៩​។​គ្រប់​កងឯកភាព​ពិសេស​កងឯកភាព​ហ្វឹកហ្វឺន​កងពលធំ​អន្តរាគមន៍​លេខ​៣​ត្រូវ​គ្រប់គ្រង​កម្លាំង​មិន​អនុញ្ញាតឱ្យ​សិក្ខាកាម​ចេញ​ក្រៅ​បរិវេណ​អង្គ​ភាពជា​បណ្តោះអាសន្ន​លើកលែង​តែមាន​ករណី​ពិសេស​ណាមួយ​ហើយ​ពេល​ចូល​មកវិញ​ត្រូវមាន​ការត្រួតពិនិត្យ​សុខភាព​តាម​លក្ខណៈ​បច្ចេកទេស​ឱ្យបាន​ត្រឹមត្រូវ​។

​ក្នុងករណី​ពិនិត្យឃើញ​មាន​យោធិន​កើតរោគ​សញ្ញា​សង្ស័យ​ពាក់ព័ន្ធ​ជំងឺ​កូ​វីដ​-១៩​ត្រូវបញ្ជូន​យោធិន​នោះ​ទៅកាន់​មន្ទីរពេទ្យ ឬ​ទំនាក់ទំនង​លេខ​១១៥ ដើម្បី​ពិនិត្យ និង​ព្យាបាល​ជាបន្ទាន់​។​កាលបរិច្ឆេទ នៃ​ការអនុវត្ត​ចាប់​ពីថ្ងៃ​ចុះហត្ថលេខា នេះ​តទៅ​រហូតដល់​មាន​បទបញ្ជា​ថ្មី ។​

បណ្តា​អង្គភាព​ចំណុះ ទីបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ កងពលតូច​អន្តរាគមន៍​លេខ​៧,​កងពលតូច​អន្តរាគមន៍​លេខ​៨, កងពលតូច​អន្តរាគមន៍​លេខ​៩​និង​បណ្តា​អង្គភាព​ចំណុះ​ទាំងអស់​ត្រូវ​ទទួលបន្ទុក​អនុវត្ត​បទបញ្ជា​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​៕​​វ៉ាន់ឌី​

rsc

Leave a Reply

Your email address will not be published. Required fields are marked *