ព័ត៌មានសង្គម សុខាភិបាល

ចាក់វ៉ាក់សាំងកូវីដ១៩ជូនមន្ត្រីសុខាភិបាលនិងនគរបាលខេត្តព្រះវិហារ

ព្រះវិហារ៖មន្ត្រីមន្ទីរសុខាភិបាល,នគរបាលនិងថ្នាក់ដឹកនាំខេត្តមួយចំនួន បានទទួលការចាក់វ៉ាក់សាំងកូវីដដោយឥតគិតថ្លៃជំហានដំបូងសម្រាប់ខេត្តព្រះវិហារ។ការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែក ១៦មករាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។

លោកប្រាក់សុវណ្ណអភិបាល ខេត្តព្រះវិហារ បានឱ្យដឹងថា៖វ៉ាក់សាំងកូវីដ ដែលយើងនឹងគ្រោងចាក់ នាពេលនេះ គឺប្រទេសផលិត មហាមិត្តចិន បានប្រើប្រាស់រាប់សិបលានដូសរួចហើយ ព្រមទាំងប្រទេសនានាលើសកលលោក ក៏បានប្រើប្រាស់រួចរាល់ហើយដែរ។

អភិបាលខេត្តបានថ្លែងកោតសរសើរ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីសុខាភិបាល កម្លាំងទាំងបី អាជ្ញាធរមូលដ្ឋានដែលកន្លងមកដែលយកចិត្តទុកដាក់ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ទទួលបានជោគជ័យ។ ដោយបានព្យាបាលអ្នកជំងឺកូវីដ២នាក់ បានជាសះស្បើយ និងបានអប់រំណែនាំ ការពារអ្នកធ្វើចត្តាឡីស័ក រាប់ពាន់នាក់ ។ចំពោះមុខ គិតត្រឹមថ្ងៃទី១ ខែមីនា សម្រាប់ខេត្តព្រះវិហារមានអ្នកកំពុងធ្វើចត្តាឡីស័កសរុប ចំនួន ២៧នាក់ ៕សៅវ៉ាន៉ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *