Featured ព័ត៌មានសង្គម សេដ្ឋកិច្ច

សមត្ថកិច្ចជំនាញជលផលចុះបង្ក្រាបបទល្មើសនេសាទនៅស្រុកត្បែងមានជ័យ

ព្រះវិហារ៖ ឧបករណ៍នេសាទខុសច្បាប់មួយចំនួន ត្រូវបានមន្ត្រីជលផលនៃមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តព្រះវិហារបានដកហូត និងបានដុតកម្ទេចចោលបន្ទាប់ពីបានចុះត្រួតពិនិត្យនិងបង្ក្រាបទល្មើសដាក់តាមដងស្ទឹងសែនក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានឱ្យ ដឹងនៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះថា៖ ក្នុងទិសដៅថែរក្សាធនធានមច្ឆាជាតិឱ្យនៅគង់វង្យ និងលុបបំបាត់ឧបករណ៍នេសាទ ដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។

ក្រុមមន្រ្តីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចុះធ្វើអធិការកិច្ចត្រួតពិនិត្យលើឧបករណ៍នេសាទ ដោយប្រើកម្មវិធីស្មាត (SMART Tools) នៅតាមដងស្ទឹងក្នុងភូមិសាស្រ្តស្រុកត្បែងមានជ័យ និងក្រុងព្រះវិហារ។

ជាលទ្ធផលនៅក្នុងប្រតិបត្តិការនេះ បានជួបឧបករណ៍នេសាទស្របច្បាប់ចំនួន១៧គ្រឿងរួមមាន៖ លបធំ, មងពាក់, តុំ, ឈ្នក់ដៃនិងឧបករណ៍ជាច្រើនទៀត ជាមួយគ្នានេះ ដែរក៏បានជួបឧបករណ៍ល្មើសច្បាប់ ៣ករណីផងដែរមាន សម្រាស់ រ៉ាវ, ឧប ករណ៍ឆក់ត្រី ហើយឧបករណ៍ល្មើសច្បាប់ទាំងនោះត្រូវបានក្រុមការងាររុះរើកម្ទេចចោល៕សៅវ៉ាន់ឌី

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *