ព័ត៌មានសង្គម

វ៉ាក់សាំងជាថ្នាំប្រភេទថ្មីសម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

ព្រះវិហារ៖ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ នារសៀលទី៩ខែមេសាឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត ស្រុក ។ក្នុងនោះរួមដំណើរដោយលោក ហោ ប៊ុនហួរអភិបាលស្រុករវៀង ចុះទៅពិនិត្យការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនអតីតយុទ្ធជននៅមណ្ឌលសុខភាពភ្នំដែក ស្ថិតក្នុងភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

លោកឧត្តមសេនីយ៍ទោបានឱ្យដឹងថា៖វ៉ាក់សាំងកូវីដ-១៩ ជាថ្នាំប្រភេទថ្មីមួយបន្ថែមទៀតលើវិធានការសុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងសង្គ្រោះជីវិតមនុស្ស ដោយជួយបុគ្គលមិនឱ្យឈឺធ្ងន់នៅពេលឆ្លងជំងឺកូវីដ-១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។

លោក ហោ ប៊ុនហួរ អភិបាល ស្រុករវៀង បានឱ្យដឹងថា វ៉ាក់សាំងកូវីដ-១៩នេះ មានតម្លៃណាស់សម្រាប់ការពារអាយុជីវិតរបស់យើង។ ជំងឺនេះវាសាហាវងាយនឹងធ្វើឱ្យយើងស្លាប់ ហើយយើងមើលវាមិនឃើញ មិនដឹងវានៅទីណា គឺលំបាកណាស់។ កាន់តែពិសេសទៀតនោះ វ៉ាក់សាំងនេះ យើងមិនអាចទៅរកទិញលើទីផ្សារបានទេ។ ដូច្នេះនេះពិតជាឱកាសដ៏ពិសេសសម្រាប់អតីតយុទ្ធជនយើង៕ដោយ៖ញ៉ែមសុផល

rsc

Leave a Reply

Your email address will not be published. Required fields are marked *