សន្តិសុខ

​ដុត​សំបក​ខ្សែភ្លើង​ដែល​គេ​ទុកចោល​ឆេះ​រាល​ដល់ផ្ទះ​ពលរដ្ឋ​អស់បី​ខ្នង​

សៀមរាប​:​ផ្ទះ​កាលពី​ល្ងាច​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០១៩​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​បី​ខ្នង​នៅក្នុង​ភូមិ​ស្លក្រាម​សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​ដែល​បង្កឡើង​ដោយសា​ដុត​សំបក​ខ្សែភ្លើង​ទុកចោល​ឆេះ​រាល​ដល់ផ្ទះ​។​

សមត្ថកិច្ច​បានឱ្យដឹង​ថា​អគ្គិភ័យ​នេះ​បង្ក​ឱ្យ​រង​ការ​ចូ​ខាត​ផ្ទះ​ចំនួន​៣​ខ្នង​។​ផ្ទះ​ទី​១​មាន​ទំហំ​៤​ម​គុណ​៦​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់ស​ង្ក័​សី​ជញ្ជាំង​ក្តារ​ឆេះ​អស់ទាំង​ស្រុង​។​ម្ចាស់​ដី​ឈ្មោះ​មិត្ត​ចំរើន​ភេទ​ប្រុស​អាយុ​៣៦ ឆ្នាំ​បាន​ជួល​ឱ្យឈ្មោះ​យ៉ាង​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​ជនជាតិ​វៀតណាម​(​គេចខ្លួនបាត់​)​។​

​ផ្ទះ​ទី​២​មាន​ទំហំ​៣​ម​គុណ​៦​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់ស​ង្ក័​សី​ឆេះ​អស់ទាំង​ស្រុង​ពុំមាន​ម្ចាស់​រស់នៅ​។​ផ្ទះ​ទី​៣​មាន​ទំហំ​៧​គុណ​៩​ម៉ែត្រ​កម្ពស់​២​ជាន់​ថ្ម​ក្រោម​ឈើ​លើ​ប្រក់​ក្បឿង​ម្ចាស់ផ្ទះ​ឈ្មោះ​ស៊ា​ង​ហុក​សាយ​ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ​មុខរបរ​នៅផ្ទះ​ខូចខាត​ដំបូល​ពី​ដាន​និង​ជញ្ជាំង​ជាង​ពាក់កណ្តាល​។​

​ប្រភព​បន្តថា​នៅក្នុង​ហេតុការណ៍​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​៨​គ្រឿង​។​ក្នុងនោះ​រថយន្ត​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ចំនួន​២​គ្រឿង​,​រថយន្ត​ពន្លត់​អគ្គិភ័យ​នគរបាល​ក្រុង​សៀមរាប​ចំនួន​១​គ្រឿង រថយន្ត​កង​រាជ​វុ​ធ​ហត្ថ ៣​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​អាជ្ញាធរ​អ​ប្សា​រា​ចំនួន ២​គ្រឿង ។

​មូលហេតុ​ដុត​សំបក​ខ្សែភ្លើង​ទុកចោល​ឆេះ​រាលដាល​ដល់ផ្ទះ​។​ករណី​អគ្គិភ័យ​ឆេះ​នេះ​មិន​បណ្តា​ឱ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​។​សមត្ថកិច្ច​បញ្ជាក់ថា​ប​ញ្ហា​ប្រឈម​គឺ​ផ្លូវ​តូចចង្អៀត​ធ្វើឱ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ពិបាក​ក្នុងការ​ជួយសង្គ្រោះ​៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *