ព័ត៌មានសង្គម

ចាប់​ពស់ថ្លាន់​មួយ​សម្បុក​ចំនួន​៦​ក្បាល​យកទៅ​លែង​នៅ​ទំនប់ទឹក​តា​អ៊ួ​ន​

​កំពង់ស្ពឺ​៖​ពស់ថ្លាន់​ចំនួន​៦​ក្បាល​ត្រូវបាន​ប្រជាពលរដ្ឋ​ភូមិ​ត្រស់​សាលាសង្កាត់​ស្វាយ​ក្រ​វ៉ាន់​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​ចាប់បាន​យកមក​លែង​ចោល​នៅ​ទំនប់ទឹក​បង្ហា​តា​អ៊ួ​ន​តាម​ដងស្ទឹង​ព្រែក​ត្នោត​កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែមករា​ឆ្នាំ​២០២០​។​

​ឈ្មោះ​យ៉​យាំ​នី​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ជា​ជនជាតិ​វៀតណាម​ស្នាក់នៅ​បន្ទប់​ជួល​ក្នុងភូមិ​ត្រស់​សា​លាក​ង្កា​ត់​ស្វាយ​ក្រ​វ៉ាន់​ក្រុង​ច្បារមន​បាន​និយាយថា​ពេល​គាត់​ត្រឡប់​មកពី​ធ្វើ​ជាងសំណង់​បាន​ដើ​ទៅខាង​ក្រោយ​បន្ទប់​ផ្ទះជួល​។​

ក៏​ប្រទះឃើញ​ពស់ថ្លាន់​ទាំង​៦​ក្បាល​កំពុង​ចាប់​កូន​លេប​ទើប​គាត់​ចាប់​ទាំងអស់​ដាក់​ក្នុង​បាវ​យកមក​ប្រលែង​ចោល​ក្នុង​ទឹកស្ទឹង​ព្រែក​ត្នោត​ត្រងចំណុច​ទំនប់ទឹក​តា​អ៊ួ​ន​ខ្លាច​មាន​អ្នកឃើញ​ចាប់វាយ​ក​ទៅធ្វើ​ម្ហូប​។​

​គាត់​សំណូមពរ​ដល់​បងប្អូន​ដែល​រស់​នៅតាម​មាត់​ស្ទឹង​ព្រែក​ត្នោត​បើ​ប្រទះឃើញ​ពស់ថ្លាន់​ទាំង​៦​ក្បាល​សូម​កំ​ចាប់​វា​អី​បើ​ចាប់បាន​លែង​វា​វិញ​ទៅ​ព្រោះ​ទាំង​៦​ក្បាល​នេះ​មេ​កូន​របស់​ពួកវា​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *