ព័ត៌មានសង្គម

បិទ​វគ្គ​ជា​មូលដ្ឋាន​ជូន​យុវជន​កាកបាទក្រហម​កម្ពុជា​វិទ្យាល័យ​ចំណេះ​ទូទៅ​

ព្រះវិហារ​៖​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២០​បាន​បិទ​វគ្គ​ជា​មូលដ្ឋាន​ជូន​យុវជន​កាកបាទក្រហម​កម្ពុជា​វិទ្យាល័យ​ចំណេះ​ទូទៅ​និង​បច្ចេកទេស​ជា​ស៊ឹម​ត្បែងមានជ័យ​ចំនួន​៦៤​នាក់​និង​យុវជន​ទើប​រើស​ថ្មី​ចំនួន​២៧​នាក់​ស្រី​១៨​នាក់​។​ពិធី​បិទ​វគ្គ​នេះ​ស្ថិតនៅ​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​ក្រោម​វត្តមាន​លោក​សំលាង​ទ្រី​អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ ។​

​លោក​អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​បាន​លើកឡើងថា​ដើម្បី​បន្ថែម​សមាជិក​យុវជន​ដែល​បាន​ប្រឡង​ជាប់​ហើយ​ទៅ​បន្ត​ការសិក្សា​សាលា​បាន​រើស​យុវជន​បំពេញ​។​ក្នុងនោះ​បើក​វគ្គ​ជា​មូលដ្ឋាន​យុវជន​កាកបាទក្រហម​កម្ពុជា​ជូន​នាពេលនេះ​គោលបំណង​ដើម្បីឱ្យ​ប្អូន​បានដឹង​អំពី​ប្រវត្តិ​គោលការណ៍​គ្រឹះ​ចលនា​អន្តរជាតិ​កាកបាទក្រហម​អឌ្ឍចន្ទ​ក្រហម​តួនាទី​របស់​យុវជន​កាកបាទក្រហម​។​

​បន្ទាប់មក​លោក​ប្រធាន​ក៏បាន​ប្រគល់ជូន​នូវ​ថវិកា​ឧបត្ថម្ភ​របស់​ឱ្យប្រាក់​សុវណ្ណ​ប្រធាន​គណៈ​គ​ម្មា​ធិ​ការ​សាខា​និង​ជា​អភិបាលខេត្ត​ព្រះវិហារ​ជូន​ដល់​យុវជន​សម្រាប់​កម្មវិធី​ជុបលាង​បិទ​វគ្គ​ចំនួន​១០០​ដុល្លារ​និង​បានផ្តល់​សៀវភៅ​ចំណេះដឹង​មូលដ្ឋាន​វិជ្ជា​សង្គ្រោះ​បឋម​ចំនួន​១០​ក្បាល​និង​បន្ថែម​សម្ភារ​វិជ្ជា​សង្គ្រោះ​បឋម​ថ្មី ១​ឈុត​ផងដែរ​៕ញែមសុផល

rsc

Leave a Reply

Your email address will not be published. Required fields are marked *