សន្តិសុខ

ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា​រហូតដល់​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់​

បាត់ដំបងៈ​ជនដៃដល់​ពីរ​នាក់​បាន​ជិះ​ម៉ូ​តួ​ដេញ​កាប់​យុវជន​ពីរ​នាក់​បណ្តាល​ឱ្យស្លាប់​ក្រោយពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​កំពុង​ដេក​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។​ហេតុការណ៍​នេះ​កើតឡើង កាលពី យប់​ថ្ងៃទី​២៩​ខែមករា ឆ្នាំ​២០២០​នៅ​ចំណុច​ភូមិ បោះ ពោធិ ឃុំ អូរ ដំបង ១ ស្រុក ង្កែ​ខេត្តបាត់ដំបង​។
លោក​វ៉េ​គឹម​ចត់​អធិការរង​នគរបាល​ស្រុក​សង្កែ​ទទួល​ផែន​ព្រហ្មទណ្ឌ​បានឱ្យដឹងថា​អ្នកស្លាប់​មានឈ្មោះ​ផាន​ភក្តី​អាយុ​១៦​ឆ្នាំ​រីឯ​អ្នករបួសធ្ងន់​មានឈ្មោះ​លន់​កែវ​អាយុ​១៧​ឆ្នាំ​។​ទាំង​២​នាក់​រស់នៅ​ភូមិ​អូរ​ដំបង​ឃុំ​អូរ​ដំបង​២​ស្រុក​សង្កែ​។​ខំ​ណែ​ក​ឃាតករ​ដៃដល់​មាន​បក្ខ​ពូក​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​មិន​ស្គាល់​អត្តសញ្ញាណ​។​

លោក​អធិការរង​ស្រុក​បាន​បន្តថា​មុនដំបូង​មាន​យុវជន​២​នាក់​បាន​ដើរ​តាមផ្លូវ​ថ្នល់​ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មក​ក្បែរ​រួច​បាន​ទាញ​កាំបិត​ប្រវែង​ប្រហែល​៤​តឹក​កាប់​ទៅលើ​ពួកគេ​ទាំង​២​នាក់​តែម្តង​រួច​ក៏បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់អស់​។​

ជនរងគ្រោះ​ទាំងពីរ​នាក់​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ហើយ​ម្នាក់​បាន​ស្លាប់​ដោយ​របួស​ធ្ងន់ធ្ងរ​ពេក​។​ឯ​អ្នកជិះ​ខាងក្រោយ​របួសធ្ងន់​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​។

​បើតាម​សំដី​របស់​មិត្ត​ភ័ក្ដិ ដែល​របួស​បាន ប្រាប់​សមត្ថកិច្ច​ថា​ប្រមាណ មួយ ខែ មុន ពួកខ្លួន​ធ្លាប់​ត្រូវ ជន មិន ស្គាល់មុខ ជាច្រើន នាក់​ជិះ ម៉ូតូ ដេញ កាប់ ម្តង រួច មក ហើយ នៅ ម្តុំ ផ្សារ រោងល្ខោន ក្នុង ក្រុង បាត់ដំបង​។​ប៉ុន្តែ កាលណោះ គេ មិនបាន ប្តឹងទៅ សមត្ថកិច្ច ឡើយ ហើយ ក៏ ស្រាប់តែ មានរឿង បែបនេះ កើតឡើង ម្តងទៀត ទីបំផុត ក៏ត្រូវ ស្លាប់ ទាល់តែ បាន​។

លោក​ស៊ុន​សុវណ្ណ​អធិការនគរបាល​ស្រុក​សង្កែ​បាន​បញ្ជាក់ថា​បច្ចុប្បន្ន​ដ​សមត្ថកិច្ច​ទាំង​ប៉ូលិស​និង​ប៉េអឹម​ស្រុក​កំពុងធ្វើការ ស្រាវជ្រាវ តាម​ចាប់​ខ្លូន​ជនសង្ស័យ​ទាំងអស់​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *