ព័ត៌មានសង្គម សេដ្ឋកិច្ច

សមត្ថកិច្ច​ជំនាញ​ចាប់​ឈើ​ប្រណីត​ជាង​បី​ម៉ែត្រគូប​នៅ​ក្រុង​បាត់ដំបង​

បាត់ដំបង​៖​កម្លាំង​ប៉េអឹម​សហការ​ជាមួយ​កម្លាំង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កាលពីពេល​ថ្មីៗ​បាន​ចុះបង្ក្រាប​នឹង​ឆែកឆេរ​ទីតាំង​សន្និធិ​ផល​អនុផល​ព្រៃឈើ​ខុសច្បាប់​មួយកន្លែង​។​ស្ថិតនៅ​ចំណុច​ក្រុមទី​៨​ស្ថិតក្នុង​ភូមិ​រំចេក​៣​សង្កាត់​រតនៈ​ក្រុង​បាត់ដំបង​ដោយ​ដកហូត​បាន​ឈើ​ប្រណីត​ជាង​៣​ម៉ែត្រគូប​។​

​លោក​ពិត​ភិ​រក្ស​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តបាត់ដំបង​បានឱ្យដឹងថា​ការចុះ​ចាប់​និង​ឆែកឆេរ​ទីតាំង​សន្និធិ​ផល​អនុផល​ព្រៃឈើ​ខុសច្បាប់​របស់​ឈ្មោះ​ស៊ុយ​សា​កា​រ៉ា​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​នៅ​ក្រុមទី​០៨​ភូមិ​រំចេក​៣​សង្កាត់​រតនៈ​ក្រុង​បាត់ដំបង​។

​ចំណែក​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​៖១.​ឈើ​ប្រភេទ​ត្រ​សេក​ចំនួន​៥៥​សន្លឹក​ស្មើនឹង​០,៩៦១​ម៉ែត្រគូប​.២.​ឈើ​ប្រភេទ​ធ្នង់​ចំនួន​២.៨៧៥​គីឡូក្រាម​ស្មើ​២១៦​ដុំ​ស្មើ​២.៣៩៥​ម៉ែត្រគូប​សរុប​ទាំងអស់​មាន​ចំនួន​ស្មើនឹង​៣,៣៥៦​ម៉ែត្រគូប ដែលជា​ឈើ​ប្រភេទ​លេខ​១​។​

​លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​បញ្ជាក់ថា​បច្ចុប្បន្ន​ឈើ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ដឹកជញ្ជូន​យកទៅ​រក្សាទុក​នៅ​ថ្នាល​បណ្តុះ​កូនឈើ​នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តបាត់ដំបង​ដើម្បី​ចាត់ការ​នីតិវិធី​ច្បាប់​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *