ព័ត៌មានសង្គម សន្តិសុខ

គ្រូបសាលាវិចិត្រសិល្បៈម្នាក់អាចមានវិបត្តិដោះស្រាយមិនចេញចងកសម្លាប់ខ្លួន

ភ្នំពេញ៖គ្រូបង្រៀនសាលាវិចិត្រសិល្បៈម្នាក់ អាចមានវិបត្តិដោះស្រាយមិនចេញ ក៏បានយកខ្សែចង កភ្ជាប់នឹងប្រហោងឥដ្ឋបណ្តាលឱ្យស្លាប់អត់មានអ្នកដឹង។ហេតុការណ៍នេះបានកើតឡើងនៅនៅភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក កាលពីថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២៣។សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលចងកសម្លាប់ខ្លួនឈ្មោះ ទុយ សុវណ្ណារ៉ា អាយុ៥៦ឆ្នាំជាគ្រូបង្រៀនសាលាវិចិត្រសិល្បៈ ស្នាក់នៅទីកន្លែងខាងលើ។ ប្រភពដដែលបានបន្តថា មុនមានការភ្ញាក់ផ្អើលប្រពន្ធបុរសនោះបានភ្ញាក់ពីដេក ហើយមិនឃើញប្តីទើបនាំគ្នាដើររកស្រាប់តែឃើញអត្តឃាតជនចងក នៅជាប់ប្រឡោះឥដ្ឋខ្យល់ក៏នាំគ្នាកាត់ខ្សែទម្លាក់ចុះមកក្រោម តែរូបគេបានស្លាប់បាត់ទៅហើយ។បន្ទាប់ពីមានហេតុការណ៍កម្លាំងជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច័យ ហើយបានបញ្ជាក់ថា អត្តឃាតជនពិតជាស្លាប់ដោយសារចងកប្រាកដមែន។ក្រោយមកសមត្ថកិច្ចក៏បានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *