Featured ព័ត៌មានអន្តរជាតិ

អាមេរិកប្រកាសបញ្ជូនយន្ដហោះ F-35 F-16 និងនាវាចម្បាំងអមដំណើរ នាវាផ្ទុកយន្តហោះទៅតំបន់មជ្ឈឹមបូព៌ា

អន្តរជាតិ៖សារព័ត៌មាន Reuters កាលពីថ្ងៃអង្គារទី១៨ ខែកក្កដាឆ្នាំ២០២៣បានផ្សាយឱ្យដឹងថា សហរដ្ឋអាមេរិកនឹងបញ្ជូនយន្ដហោះចម្បាំងF-35 និងយន្ដហោះចម្បាំងF-16 អមដំណើរនាវាចម្បាំងមួយគ្រឿងទៅតំបន់មជ្ឈឹមបូព៌ា។ក្នុងការបញ្ជូនយន្ដហោះនោះដើម្បីតាមដានសកម្មភាពតាមច្រកសមុទ្រសំខាន់ៗនៅតំបន់ បន្ទាប់ពីមានរាយការណ៍ពីការប៉ុនប៉ងរឹបអូស និងធ្វើសកម្មភាពគំរាមកំហែងដល់កប៉ាល់ពាណិជ្ជកម្មពីសំណាក់កងកម្លាំងអីរ៉ង់។កាលពីខែឧសភាកន្លងទៅ សេតវិមានក៏ធ្លាប់បានប្រកាសដែរថា រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន នឹងបញ្ជូនយន្ដហោះចម្បាំង និងនាវាចម្បាំងបន្ថែមទៅតំបន់មជ្ឈឹមបូព៌ា តែមិនបានបញ្ជាក់លម្អិតនោះទេ។ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកស្រី សាព្រីណា ស៊ីង Sabrina Singh បានគូសបញ្ជាក់ថា “មន្ទីរបញ្ចកោណកំពុងបង្កើនវត្តមានរបស់ខ្លួននិងសមត្ថភាពដើម្បីតាមដាន នៅឯច្រកសមុទ្រហ័រមូស Hormuz រួមទាំងតំបន់ដែនទឹកនៅជុំវិញ”។ប៉ុន្តែដូចសព្វដងដែរ មិនទាន់មានការបញ្ជាក់ឱ្យច្បាស់ពីពេលវេលាដែលយន្ដហោះចម្បាំង និងនាវាចម្បាំងនឹងត្រូវដាក់ពង្រាយបន្ថែមឬក៏ថាតើនឹងត្រូវស្ថិតនៅក្នុងតំបន់ រយៈពេលប៉ុន្មានយូរប៉ុនណានោះទេ។កាលពីដើមខែកក្កដានេះ កងទ័ពជើងទឹកអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួនបានធ្វើអន្តរាគមន៍ទប់ស្កាត់អីរ៉ង់មិនឱ្យរឹបអូសកប៉ាល់ដឹកប្រេងចំនួន ២គ្រឿង នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់៕សហការី

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *