ព័ត៌មានសង្គម សន្តិសុខ

អាវុធហត្ថនាំបុរសចិនម្នាក់ទៅតុលាការសង្ស័យឆបោកលុយ១០ម៉ឺនដុល្លារ

ភ្នំពេញ៖អាវុធហត្ថរាជធានីភ្នំពេញកាលពីថ្ងៃទី២៨ ខែវិច្ឆិការបាននាំខ្លួនជនជាតិចិនម្នាក់សង្ស័យឆបោកលុយ១០ម៉ឺនដុល្លារទៅតុលាការដើម្បីចាត់ការតាមច្បាប់។សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ LI YOU HANG អាយុ៥៤ឆ្នាំស្នាក់នៅខុនដូ បាលី ទន្លេបាសាក់ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។ ដើមហេតុឈានដល់ការចាប់ខ្លួនគឺជនសង្ស័យត្រូវបានមិត្តភក្តិជនជាតិម៉ាឡេស៊ីជាម្ចាស់លុយបានចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច ករណីឆបោកលុយចំនួន១០ម៉ឺនដុល្លារផ្តើមចេញពីការដាក់ទុនបង្កើតរបរលក់គ្រឿងសំណង់។មន្ត្រីដដែលបានបន្តថា កាលពីអំឡុងដើមខែវិច្ឆិកាឆ្នាំ២០២២ ជនសង្ស័យបានទំនាក់ទំនងជាមួយជនជាតិម៉ាឡេស៊ីម្នាក់ដោយរាប់អានគ្នាធ្វើជាមិត្តភក្តិហើយក៏បបួលមិត្តភក្តិនោះឱ្យដាក់ទុនវិនិយោគបើកក្រុមហ៊ុនរកស៊ីលក់គ្រឿងសំណង់នៅស្រុកខ្មែរ។ដោយមានការជឿទុកចិត្តជនរងគ្រោះក៏បានចំណាយប្រាក់ចំនួន១០ម៉ឺនដុល្លារឱ្យជនសង្ស័យដើម្បីទិញសម្ភារគ្រឿងសំណង់។ប៉ុន្តែចិនសង្ស័យរូបនោះនៅពេលបានលុយ១០ម៉ឺនដុល្លាររួចហើយមិនបានយកលុយទៅទិញសម្ភារតាមការសន្យាទេបែជាយកលុយទៅលេងល្បែងនៅកាស៊ីណូចាញ់អស់ទើបម្ចាស់លុយតាមចាប់ប្រគល់ឱ្យសមត្ថកិច្ចតែម្តង៕

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *