ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

ស្នងការរងខេត្តព្រះវិហារម្នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩

ព្រះវិហារ៖ លោកវរសេនីយ៍ឯក ចៅ ស៊ីផន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដែលឆ្លងជំងឺកូវីដ១៩ បានទទួលមរណភាព នៅល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។ នេះបើតាមលិខិតរបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ផ្ញើជូននាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបណ្ដាញព័ត៌មាន យើងទទួលបាននៅព្រឹកថ្ងៃទី៥ ខែឧសភាឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានបញ្ជាក់ថា៖លោកវរសេនីយ៍ឯក ចៅ ស៊ីផល បានទទួលមរណភាពនៅផ្ទះបងស្រីបង្កើត ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។តាមរបាយការណ៍ធ្វើតេស្ដសាកសព របស់មណ្ឌលសុខភាពទឹកថ្លា បង្ហាញថា វិជ្ជមានជំងឺកូវីដ១៩។

កន្លងមកលោកវរសេនីយ៍ឯក ចៅ ស៊ីផន មានជំងឺប្រចាំកាយ ទឹកនោមផ្អែម និងលើសឈាមបណ្ដាលឱ្យស្លាប់មួយចំហៀងខ្លួន ត្រូវបានអង្គភាពអនុញ្ញាតឱ្យសម្រាកព្យាបាលនៅផ្ទះប្អូនស្រីបង្កើត នៅខេត្តសៀមរាប តាំងពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៣។នៅពេលស្ថានភាពជំងឺទ្រុធទ្រោមខ្លាំង ត្រូវបានបងប្អូនបញ្ជូនទៅសម្រាកព្យាបាលនៅរាជធានីភ្នំពេញ។ដូច្នេះមរណៈភាពរបស់លោកវរសេនីយ៍ឯក ចៅ ស៊ីផល មិនមានការពាក់ព័ន្ធជាមួយមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារនោះទេ៕ដោយ៖សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *