Featured ព័ត៌មានសង្គម វប្បធម៌

អ្នកជំនាញកំពុងជួសជុលខឿនរួតទី៣នៃប្រាសាទបាយ័ន្តតាមរបៀបបុរាណ

សៀមរាប៖ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ដែលសហការជាមួយស្ថាប័JASA ប្រទេសជប៉ុន កំពុងជួស ជុលនិងពង្រឹងរចនាសម្ពន្ធខឿន នៅរួតទី៣នៃប្រាសាទបាយ័ន្តឡើងវិញ បន្ទាប់ពីពិនិត្យឃើញថា រួត ទី៣នៃ ប្រាសាទ មានការទ្រុឌទ្រោម ជាច្រើនកន្លែង ។ដំណើរការជួសជុល បាន ចាប់ផ្ដើមតាំងពីដើមខែមីនា ឆ្នាំ២០២១ មកដល់ពេលនេះ  ដោយ ការងារ សម្រេចបាន ៦៥ភាគរយហើយ គ្រោងនឹងបញ្ចប់នៅចុងខែកក្កដា ឆ្នាំ២០២១ ខាងមុខ។

តាមការបញ្ជាក់របស់លោក  ឃាម មុនី មន្ត្រីបច្ចេក ទេសការជួសជុលខឿនរួតទី៣នៃប្រាសាទបាយ័ន្ត ឱ្យដឹងថា៖ ការ ជួសជុលខឿនរួតទី៣នេះ ក្រុមការងារបានយកតាមលំនាំបច្ចេកទេសបុរាណទាំងស្រុង។លោកបានបន្តថា៖ បន្ទាប់ពីរើថ្មភក់ និងថ្មបាយ ក្រៀមនៅកន្លែងដែលក្រៀក ហែកចេញពីគ្នារួចហើយ អ្នក ជំនាញបានយកទៅរៀបឡើងវិញ តាមលក្ខណៈដើម និងបានធ្វើតេស្តពិនិត្យ លើគុណភាពដី របស់ គ្រឹះបុរាណ ព្រមទាំងបានរក្សាដីដែលមានគុណភាព យកមកប្រើឡើងវិញផង។

លោក  មុនី ពន្យល់ថា៖ ក្រុមការងារបានបុកបង្ហាប់ដីឥដ្ឋ កម្ទេចថ្មបាយក្រៀម ខ្សាច់ ដីដំបូកកណ្តៀរ កំបោរ នៅតាមស្រទាប់នីមួយៗនៃ រចនាសម្ពន្ធ របស់ប្រាសាទ ប្រយោជន៍ដើម្បីឱ្យរួតប្រាសាទ  មាន គុណ ភាពអាចទ្រទម្ងន់បានយូរអង្វែង និងបញ្ចៀស ការជ្រាបទឹក ដែលធ្វើឱ្យខូចខាត ដល់គ្រឹះប្រា សាទ បន្ថែមទៀត។

រចនាសម្ព័ន្ធខឿននៅរួតទី៣នៃប្រាសាទបាយ័ន្ត រងការខូចខាតដោយសារកត្តាជាច្រើនយ៉ាង ដូចជាកត្តាអាកាសធាតុ ដើមឈើ ជាពិសេសកត្តាទឹកបានហូរ ច្រោះ ចូលរចនាសម្ពន្ធដែលនាំ ល្បាយ ខ្សាច់ ចេញ  បង្កឱ្យមានបញ្ហានៅតាមជ្រុង និងកែងក្រៀកចេញពីគ្នា ដែលអាចប៉ះពាល់ដល់ខឿន រួតទី៣ ហើយគំរាម កំហែងដល់ សំណង់ប្រាសាទទាំងមូល ៕ដោយ៖ស.សែត

rsc

Leave a Reply

Your email address will not be published. Required fields are marked *