Featured ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម សេដ្ឋកិច្ច

ព្រលាន​យន្តហោះ​ថ្មី​ភ្នំពេញ​ចេញ​គ្រោង​អគារ​​បណ្តើរៗក្រុម​វិស្វករ​នៅ​តែ​ពន្លឿន​ការងារ​តាម​ផែនការ

កណ្តាល៖ព្រលាន​យន្តហោះ​ថ្មី​នៅ​ស្រុក​កណ្តាល​ស្ទឹង ដែល​ចាប់ផ្តើម​ដំណើរការ​សាងសង់​ជាងមួយ​ឆ្នាំ​ ​ពេលនេះ​គ្រោង​អគារ​ធំ​បាន​ផុស​ត្រដែត​​លើ​ផ្ទៃ​ដី​គម្រោង​ជាង២ពាន់​ហិកតា ខណៈ​ក្រុមវិស្វករ​នៅតែ​បន្ត​ពន្លឿនការងារ​ឱ្យ​ចប់​ទាន់ផែនការ។

ព្រលាន​យន្តហោះ​ភ្នំពេញ​ថ្មី ​ដែល​ស្ថិតនៅចម្ងាយជាង​២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ត្រូវ​បាន​សាងសង់​លើ​ផ្ទៃដីសរុប​២.៦​០០ហិកតា។ ព្រលានយន្តហោះ​កម្រិត 4F​ ការ​សាងសង់​មាន៣ដំណាក់កាល ខណៈដំណាក់កាលទី១ នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៣ ដែល​​ចំណាយថវិកាប្រហែល ១.៥០០លានដុល្លារអាមេរិក ។

ដំណាក់កាលទី១ នឹងដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២៣ ដែល​អាចទទួល​អ្នក​ដំណើរ​បាន​រហូត​ដល់១៣​លាននាក់ ​។ខណៈ​ដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ អាចទទួលអ្នកដំណើរ​បាន ​៣០​លាននាក់ឯដំ​ណាក់​កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួល​អ្នកដំណើរ​បាន ៥០លាននាក់ក្នុង១ឆ្នាំ៕ដោយ Dy Bunnara

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *