សន្តិសុខ

ម៉ូតូនិងម៉ូតូបុកគ្នានៅស្រុកបូទុមសាគរបណ្តាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

កោះកុង៖ម៉ូតូបុកជាមួយម៉ូតូបណ្តាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។ហេតុការណ៍នេះបានកើតនៅលើផ្លូវក្រួសក្រហមស្ថិតក្នុងភូមិប្រលានឃុំកណ្តោលស្រុកបូទុមសាគរកាលពីរំលងអធ្រាត្រចូលថ្ងៃទី៣ខែមិថុនាឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា៖គ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយម៉ូតូបុកនិងម៉ូតូទិសដៅជិះបញ្រ្ចាសគ្នាបណ្តាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។ជនរងគ្រោះជិះម៉ូតូម៉ាកវេគ្មានផ្លាកលេខ បានបុកជាមួយម៉ូតូម៉ាកវ៉េវគ្មានផ្លាកលេខដូចគ្នា។មូលហេតុភាគីម្ខាងមិនប្រកាន់ស្តាំហើយស្ថិតក្នុងស្ថានភាពស្រវឹង។

សមត្ថកិច្ចបន្តថា។ភាគីបង្កឈ្មោះ សៀង សឿន  ភេទប្រុស អាយុ ៤២ឆ្នាំនៅភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរបានស្លាប់។រីឯ ជនរងគ្រោះឈ្មោះ សេក រិន ភេទប្រុស អាយុ  ៣៩ឆ្នាំនៅភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគររបួសធ្ងន់៕ដោយ៖ដែនសមុទ្រ

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *