សន្តិសុខ

បើករថយន្តបុកបង្កាន់ដៃស្ពានបង្កខួចខាតនិងរងរបួស

មន្ត្រីយោធាម្នាក់បើករថយន្តក្នុងស្ថានភាពស្រវឹងស្រាខ្លាំងបាត់បង់ភាពម្ចាស់ការបានជ្រុលទៅបុកបង្កាន់ដៃស្ពានបង្កឱ្យខូចខាតនិងរងរបួស។ករណីនេះកើតនៅផ្លូវជាតិលេខ២៥ពីរង្វង់មូលផ្សារស្រអែមឆ្ពោះទៅកាន់ស្រុកត្រពាំងប្រាសាទខេត្តឧត្តមានជ័យស្ថិតក្នុងភូមិស្រអែមខាងជើងឃុំស្រអែមស្រុកជាំក្សាន្តខេត្តព្រះវិហារកាលពីយប់ថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២១។

លោកអនុសេនីឯកហ៊ុយសុផុននាយប៉ុស្តិ៍រដ្ឋបាលឃុំស្រអែមបានឱ្យដឹងថាគេឃើញរថយន្តម៉ាកfordពណ៌ត្រេអីពាក់ផ្លាកលេខ ខេមរភូមិន្ន២.៤៩៤៣បើកបរដោយមន្ត្រីយោធាម្នាក់ឈ្មោះ លឹម ហាក់ហូរ អាយុ៣៥ឆ្នាំបម្រើការក្នុងអង្គភាពវរសេនាតូចលេខ៣៩២ចំណុះឱ្យកងពលតូចអន្តរាគមន៏លេខ៩។

 

អ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងស្រាខ្លាំង ក៏បានទៅបុករះបង្កាន់ដៃស្ពានបណ្តាលឱ្យរថយន្តបង្កខូចខាតមួយកំណាត់ផ្នែកខាងមុខយ៉ាងដំណំឯអ្នកបើកបររងរបួសត្រូវបានបងប្អូនដឹកនាំយកទៅពេទ្យទាំងយប់។ដោយឡែករថយន្តបង្កត្រូវមន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំស្រអែមស្ទួចយកទៅរក្សាទុកជាបណ្តោះអាសន្នដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយទៅតាមនីតិពិធី៕ដោយ៖សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *