សន្តិសុខ

រថយន្តបែកកង់រេចង្កូតក្រឡាប់ធ្លាក់ផ្លូវផ្ទុះឆេះបុរសម្នាក់ស្លាប់

កំពង់ឆ្នាំង៖រថយន្តមួយគ្រឿងប្រើហ្គាសពេលបើកបរបានបែកកង់រេចង្កូតក្រឡាប់ធ្លាក់ផ្លូវក៏ផ្ទុះឆេះបណ្តាលឱ្យបុរសម្នាក់ស្លាប់ក្នុងអណ្តាតភ្លើង។ហេតុការណ៍នេះបានកើតឡើងនៅភូមិផ្សារឃុំផ្សារស្រុកបរបូរណ៍ខេត្តកំពង់ឆ្នាំងកាលពីរំលងអធ្រាត្រចូលថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ជា សុវណ្ណដេត ភេទប្រុស អាយុ២៩ឆ្នាំទីលំនៅ ភូមិស្ទឹងថ្មី ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងបានស្លាប់ក្នុងរថយន្តពេលកំពុងឆេះ។ ជនរងគ្រោះបានបើករថយន្តម៉ាកកាមរីពាក់ផ្លាកលេខភ្នំពេញ 2B-9148 ។លុះមកដល់កន្លែងកើតហេតុស្រាប់តែបែកកង់មុខរេចង្កូតក្រឡាប់ធ្លាក់ប្រឡាយបណ្ដាលឱ្យផ្ទុះហ្គាសឆេះរថយន្តតែម្ដង។បច្ចុប្បន្នសពត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យ៕ដោយ៖យាយទេព

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *