ព័ត៌មានសង្គម សន្តិសុខ

ជិះម៉ូតូវ៉ាជែងជ្រុលទៅបុក ម៉ូតូមកពីមុខបុរសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញ៖បុរស២នាក់ជិះម៉ូតូឌុបគ្នាវ៉ាជែងជ្រុល ទៅបុកម៉ូតូមកពីមុខមុខ បណ្តាញឱ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៦ខែកុម្ភៈ។សមត្ថកិច្ចបានឱ្យដឹងថា បុរសរងគ្រោះដែលស្លាប់ឈ្មោះ ស្មាន់ វិច្ឆិកា អាយុ ២២ឆ្នាំជាបុគ្គលិកលាងរថយន្ត ទីកំណើតភូមិចំនោម ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។មុនកើតហេតុគេឃើញបុរស២នាក់ជិះម៉ូតូម៉ាកហុងដាស្គុបពី ផ្លាកលេខភ្នំពេញ 1IS-9016 ឌុបគ្នាចេញពីកន្លែងលាងរថយន្ត ហើយធ្វើដំណើរតាមផ្លូវបេតុងព្រៃស ពីត្បូងមកជើងក្នុងល្បឿនលឿន។មកដល់កន្លែងខាងលើបានវ៉ាជែងក៏ជ្រុលទៅបុក ជាមួយម៉ូតូមកពីមុខ ពេញទំហឹងក៏ដួល បណ្ដាលឱ្យស្លាប់ម្នាក់នៅហ្នឹងកន្លែង។ចំណែកឯម្នាក់ទៀតរងធ្ងន់ត្រូវបានរថយន្តសាមុយដឹកទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់។ ភ្លាមៗនោះភាគីម៉ូតូម្ខាងទៀតរងរបួសស្រាល បានលើកម៉ូតូជិះរត់គេចខ្លួនបាត់។បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំង និងនិពិត្យវាស់វែង ហើយយកម៉ូតូជនរងគ្រោះ ទៅទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។រីឯសពបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *