ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

ចាប់គោយន្តកន្ត្រៃដឹកឈើខុសច្បាប់មួយគ្រឿងនៅស្រុកជ័យសែន

ព្រះវិហារ៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជ័យសែនសហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើជ័យសែននៅរសៀលថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២១ បានចុះបង្ក្រាបបទល្មើសព្រៃឈើ នៅម្តុំភូមិពើក ឃុំពុទ្រាស្រុកជ័យសែន ខេត្តព្រះវិហារ។

មន្ត្រីចុះប្រតិបត្តិការបានឱ្យដឹងថា៖ក្រុមសមត្ថកិច្ចបានចាប់គោយន្តកន្ត្រៃដឹកជញ្ជូនផលអនុផលព្រៃឈើមួយគ្រឿងនិងបានរកឃើញទីតាំងសន្និធិឈើមិនប្រក្រតីមួយកន្លែង។វត្ថុតាងចាប់បាន ប្រភេទឈើសុក្រំចំនួន ៣,២៣០ ម៉ែត្រគូប។ បច្ចុប្បន្នជំនាញបានយកឈើខុសច្បាប់ទាំងនេះមករក្សាទុកនៅរដ្ឋបាលព្រៃឈើស្រុកសែនជ័យដើម្បីចាត់ការតាមច្បាប់៕ដោយ៖សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *