សន្តិសុខ

តុលាការកំពុងចាត់ការក្រុមចោរ៦នាក់ករណីប្លន់ម៉ូតូ

ភ្នំពេញ៖តុលាការភ្នំពេញនៅព្រឹកថ្ងៃទី១០ខែវិច្ឆិកានេះបានសាកសួលើជនសង្ស័យចំនួន៦ នាក់ករណីប្លន់ម៉ូតូនៅភ្នំពេញត្រូវសមត្ថកិច្ចតាមចាប់បាននៅខេត្តព្រៃវែង។លោកវរៈសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលរាជធានីភ្នំពេញឱ្យដឹងថា ក្រុមចោរចំនួន៦នាក់មានស្រីម្នាក់ករណីប្លន់ម៉ូតូនោះមានអាយុពី១៧ដល់៣៣ឆ្នាំ។ទាំង៦នាក់រស់នៅរាជធានីនិងខេត្តេព្រៃវែង។ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៦នាក់សមត្ថកិច្ចបានសាកសួរពួកគេបានសារភាពថា កន្លងមកធ្លាប់ប្លន់ម៉ូតូចំនួន៣លើក។

លើកទី១.កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ពួកគេបានធាក់ម៉ូតូជនរងគ្រោះផ្តួល រួចប្រើកាំ បិត និងដាវកែច្នៃកាប់ប្លន់យកម៉ូតូមួយគ្រឿងនៅសង្កាត់ព្រៃស ខណ្ឌដង្កោ។លើកទី២.ពួកគេបានប្លន់យកម៉ូតូមួយគ្រឿង បណ្តាលឱ្យជនរងគ្រោះដួលរងរបួសធ្ងន់នៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ ។លើកទី៣. ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ពួកគេបានប្លន់ម៉ូតូមួយគ្រឿងនៅខាងលិចស្តុបឬស្សីផ្អែម សង្កាត់ព្រៃស ខណ្ឌដង្កោ ។

សមត្ថកិច្ចបានដកហូតវត្ថុតាង៖ម៉ូតូ៥គ្រឿង.ដាវកែច្នៃ១ដើម.ផ្លាកលេខម៉ូតូ៦បន្ទះ.បណ្ណ សម្គាល់យានយន្តក្លែងក្លាយថត ចម្លងបាត់ដំបង ១AG៣៤៨៨,ភ្នំពេញ១HM២៥១២ និងលេខ១GZ៦៤៩៣ លិខិតលក់ម៉ូតូ២សន្លឹក ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *