សន្តិសុខ

រថយន្តធំបត់រថយន្តតូចបុករួចទៅចូលផ្ទះលក់បាយរបួសធ្ងន់២នាក់

ភ្នំពេញ៖រថយន្តដឹកខ្សាច់បើកហើយបត់ត្រូវរថយន្តទំនើបបុកពេញទំហឹងបណ្តាលឱ្យរថយន្តដឹកខ្សាច់ជ្រុលបុកផ្ទះលក់បាយបង្កឱ្យម្ដាយនិងកូនរងរបួសធ្ងន់។​គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវ៦០ម៉ែត្រ​ក្នុងសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ​កាលពីរំលងអធ្រាត្រចូលថ្ងៃទី១០ ខែវិច្ឆិកាឆ្នំា២០២១។មុនកើតហេតុមានរថយន្តបែនដឹកខ្សាច់​មួយគ្រឿងបើកតាមផ្លូវជាតិលេខ២​ ក្នុងពីជើងទៅត្បូង។

ពេលនោះរថយន្តបែនបានបត់ឆ្វេងក៏មានរថយន្តទំនើបម៉ាកមែរសឺដេស​ផ្លាកលេខកម្ពុជា K.SARUN6 បុកពេញទំហឹងហើយរថយន្តដឹកខ្សាច់ជ្រុលទៅបុកផ្ទះលក់បាយ-ម្ហូប​មួយកន្លែងបណ្ដាលឱ្យកូនស្រីនិងម្តាយរងររបួសធ្ងន់​។បន្ទាប់មកសមត្ថកិច្ចជំនាញមកវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅនគរបាល ចរាចរណ៍​រាជធានីភ្នំពេញ​ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *