ព័ត៌មានសង្គម សុខាភិបាល

ខេត្តព្រះវិហារបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ថ្មី៧នាក់ទៀតរយៈពេលពីរថ្ងៃ

ព្រះវិហារ៖ក្រុមគ្រូពេទ្យជួរមុខក្នុងខេត្តព្រះវិហារបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ថ្មីចំនួន៧នាក់ទៀតបន្ទាប់ពីមន្ត្រីជំនាញនៃមន្ទីរពេទ្យបង្អែក១៦មករាបានយកសំណាកពិនិត្យជាមួយនិងឧបករណ៏រហ័ស(Raqid Test)កាលពីរសៀលថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២១។

ជាលទ្ធផលក្រុមគ្រូពេទ្យបានរកឃើញអ្នកកើតជំងឺកូវិដ១៩ថ្មីបន្ថែមទៀតចំនួន៧នាក់ដែលចំនួនទាំងនេះធ្វើឱ្យចំនួនអ្នកដែលកើតជំងឺកូវីដ១៩ក្នុងខេត្តព្រះវិហារកើនឡើងរហូតដល់ទៅ៦៩នាក់ដោយគិតត្រឹមល្ងាចថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២១។

គួរបញ្ជាក់ថា៖អ្នកដែលបានពិនិត្យនិងរកឃើញផ្ទុកជំងឺកូវីដ១៩ថ្មីទាំង៧នាក់នោះឈ្មោះស៊ុង វុទ្ធូអាយុ៣៦ឆ្នាំជាមន្ត្រីនគរបាល ឈ្មោះម៉ន ដារ៉ាអាយុ២៤ឆ្នាំជាមន្ត្រីនគរបាល ឈ្មោះយក់ ហង្សរិទ្ធីអាយុ៤៨ឆ្នាំ ឈ្មោះវ៉ាត់ រ៉ាអាយុ៣៥ឆ្នាំឈ្មោះថោង វត្តនាអាយុ២៦ឆ្នាំ ឈ្មោះភឹម វិជ្ជរ៉ា អាយុ៥ឆ្នាំនិងឈ្មោះភិន សាណាភេទស្រីអាយុ៣ឆ្នាំស្នាក់នៅភូមិស្រយ៉ងជើងឃុំស្រយ៉ងស្រុកគូលែនខេត្តព្រះវិហារ។

គួររំលឹកថាខេត្តព្រះវិហារដោយគិតមកដល់ត្រឹមល្ងាចថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២១រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩មានចំនួនសរុប៦៩នាក់។ក្នុងនោះចំនួន៦៩នាក់ស្រីចំនួន២៤នាក់ ក្នុងចំ ណោមអ្នកវិជ្ជមានកូវីដទាំង៦៩នាក់នេះព្យាបាលជាសះស្បើយមានចំនួន៣៥នាក់៕ដោយ៖សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *