Featured ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម សេដ្ឋកិច្ច អប់រំ

កម្ពុជា​ធ្វើ​ជំរឿន​សត្វ​ត្មាត​ប្រចាំឆ្នាំ​២០២១

ភ្នំពេញ​៖​ កម្ពុជា​បាន​កំពុង​ធ្វើ​ជំរឿន​សត្វ​ត្មាត​ប្រចាំឆ្នាំ ២០២១ ដោយ​ការប្រមូល​ទិ​ន្ន័​ន័យ​ពី៤ទីតាំង​ផ្សេងគ្នា​នៅក្នុង​ភូមិភាគ​ឦសាន​នៃ​ប្រទេសកម្ពុជា​។​

នាពេលថ្មីៗក្នុងខែមិថុនាឆ្នាំ២០២១លោក នេត្រ ភក្ត្រារដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បានឱ្យដឹងថា៖ការធ្វើ​ជំ​រឿន​នេះ​ក្រោម​កិច្ចសហការ រវាង​ក្រសួងបរិស្ថាន​និង​អង្គការ​ដៃគូ​ក្នុង​កិច្ចការ​អភិរក្ស​ធនធាន​ធម្មជាតិ។ជំរឿន​ត្រូវបាន​បើក​ធ្វើឡើង​នៅលើ​ទីតាំង​ចំនួន៤កន្លែង​នៅក្នុង​តំបន់ ការពារ​ធម្មជាតិ​ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និង​ខេត្តរតនគិរី​ដែល​ជឿជាក់ថា​មាន​វត្តមាន​សត្វ​ត្មាត​រស់នៅ​។​

លោក​បានបន្តថា៖ នេះ​ជាការ​អង្កេត​តាមដាន​ជីវៈចម្រុះ​នៅក្នុង​តំបន់ការពារធម្មជាតិ​នៅ​កម្ពុជា ដើម្បី​ដឹងថា​តើ​នៅក្នុង​តំបន់ការពារធម្មជាតិ​មាន​វត្តមាន​សត្វព្រៃ ជីវៈចម្រុះ​អ្វីខ្លះ​ដើម្បី ងាយស្រួល​ក្នុងការ​រៀបចំ​ផែនការ​ការពារ​និង​អភិរក្ស​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​សំដៅ ថែរក្សា​ឱ្យបាន​នូវ​ជីវៈចម្រុះ​ដែល​កម្ពុ​ជាមាន​។

លោក នេត្រ ភក្ត្រា ដែល​បាន​ចូល​រួមការ​ជំរឿន​ដោយផ្ទាល់​នៅ ក្នុង​ដែន​ជម្រក​សត្វ ព្រៃ​ឆែប​ថ្លែងឱ្យដឹងថា៖ ជំរឿន​សត្វ​ត្មាត​នៅ​ប្រទេស​កម្ពុជា​ធ្វើឡើង​ដោយ​ការប្រមូល ទិ​ន្ន័​ន័យ​ពី៤ទីតាំង​ផ្សេងគ្នា​នៅក្នុង​ភូមិ ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។​ត្រូវបាន អនុវត្ត​និង​ចូលរួម​ដោយ​ក្រុមការងារ​សត្វ​ត្មាត​កម្ពុជា (CVWG) ដោយ​សហការ ជាមួយ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អង្គការ​ជី វិត​សត្វ​ស្លាប​អន្តរជាតិ (Birdlife International) អង្គការ WWF មជ្ឈមណ្ឌល​អង្គរ ដើម្បី​អភិរក្ស​ជីវៈ ចម្រុះ (ACCB) និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) នៅក្នុង​ខេត្តព្រះវិហារ​ខេត្តស្ទឹងត្រែង និង​ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ​។​

លោក នេត្រ ភក្ត្រា​បានឱ្យដឹង​បន្ថែមថា លទ្ធផល​បឋម​នៃ​ការធ្វើជំរឿន​សត្វ​ត្មាត នៅក្នុង​ដែនជម្រកសត្វព្រៃ​ឆែប​តែមួយ​កាលពីថ្ងៃទី​៩ ខែមិថុនា​ឆ្នាំ២០២១នឹងត្រូវ​បូកសរុប ក្រោយ​បញ្ចប់​នៅ​ល្ងាច​ថ្ងៃទី​៩ ខែមិថុនា​នេះ​។ គួរកត់សម្គាល់​ថា​នៅ​អាហា​រដ្ឋា​ន ត្មាត​ក្នុងភូមិ​ដង​ផ្លិត​ក្នុង​ដែនជម្រកសត្វព្រៃ​ឆែប​នៅពេល​ផ្តល់​ចំណី​ប្រចាំខែ​កាលពី ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១កន្លងទៅ អ្នកជំនាញ​បាន​រកឃើញ​វត្តមាន​សត្វ​ត្មាត​ចំនួន ៦១ ក្បាល។​ក្នុងនោះ​រួមមាន​ត្មាតផេះ ចំនួន៤០ក្បាល ត្មាតភ្លើង​ចំនួន២ក្បាល និង​ត្មាត​ត្មាត​ត្នោត​ចំនួន១៩ក្បាល​។

លោក​ នេត្រ ភក្ត្រា បាន​ថ្លែងថា៖ នៅក្នុង​ខេត្តព្រះវិហារ ក្រសួងបរិស្ថាន បាន​សហការ​ជាមួយ​អង្គការ WCS បាន​អនុវត្ត​សកម្មភាព​អភិរក្ស នៅតាម​តំបន់ការពារធម្មជាតិ​តាមរយៈ​ការផ្តល់​ចំណី​បន្ថែម​មួយខែ ២​ដង​ដល់ សត្វ​ត្មាត និង​ការពារ​សំបុក​ពង​កូន អភិវឌ្ឍន៍​នូវ​ការយល់ដឹង​ស៊ីជម្រៅ​នៃ​កត្តា ប្រឈម​ដល់​សត្វ​ត្មាត នៅក្នុង​ខេត្តព្រះវិហារ​។

ចាប់ពី​ខែ មករា ដល់​ខែ ឧសភា ឆ្នាំ​២០២១ មាន ការរៀបចំ​ការផ្តល់​ចំណី​បន្ថែម​តាមរយៈ​ការធ្វើ «​អាហា​រដ្ឋា​ន​ត្មាត​» ចំនួន ១០​ដង​ដើម្បី​តាមដាន​ចំនួន​សត្វ​ត្មាត​។សត្វ​ត្មាត ជា​ប្រភេទ​ជិត​ផុត​ពូជ បំផុត​នៅលើ​ពិភពលោក តែ​នៅមាន​វត្ត​មាននៅ​កម្ពុជា​រួមមាន ត្មាតផេះ ត្មាត ភ្លើង និង​ត្មាត​ត្នោត ហើយ​សត្វ​ត្មាត​ទាំងនោះ​មាន​វត្ត​មាននៅ​ភូមិ​ដង​ផ្លិត​ក្នុង​ដែន ជម្រក​សត្វព្រៃ​ឆែប​។​

គួរបញ្ជាក់​ថា​សត្វ​ត្មាត​មាន​វត្ត​មាននៅ​កម្ពុជា​មានតែ​បី​ប្រភេទ​គឺ១,ត្មាតភ្លើង២,ត្មាត​ត្នោតនិង៣​,ត្មាតផេះ​។សត្វ​ត្មាត​ជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត​ពី​ផែនដី មាន​វត្ត​មាននៅ​ខេត្តព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី និង​ក្រចេះ នៃ​ប្រទេស កម្ពុជា​។ ក្រសួងបរិស្ថាន​បាន​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​នានា ធ្វើ​ជំរឿន សត្វ​ត្មាត​ចំនួន៥ដង​ក្នុង​មួយឆ្នាំ​។

​តាម​លទ្ធផល​ជំរឿន​សត្វ​ត្មាត​ទូទាំងប្រទេស កម្ពុជា​ក្នុង​ឆ្នាំ ២០២០ ចំនួន​សត្វ​ត្មាត ច្រើន​បំផុត​មាន​ត្រឹម ១២៩​ក្បាល​ប៉ុណ្ណោះ​ក្នុងប្រទេស​កម្ពុជា​។ ពួកវា​រស់នៅ​ជា​ហ្វូង ហើយ​ស៊ី​សាកសព​ជា​អាហារ​។ សត្វ​ត្មាត​ជា​ប្រភេទ​សត្វ​កម្រ​និង​កំពុងស្ថិត​ក្នុង ហានិភ័យ​ខ្ពស់​ក្នុងការ​បាត់​ពូជ​នៅលើ​សកលលោក ខណៈ​ចំនួន សត្វ​ត្មាត​នៅតែ បន្ត​មានការ​ធ្លាក់ចុះ​ជា​រៀងរាល់ឆ្នាំ និង​ក្នុង​កម្រិត​មួយ​គួរ​ព្រួយបារម្ភ​ទោះបីជា រាជរដ្ឋាភិបាល​តាមរ​យៈ​ក្រសួងបរិស្ថាន​ដោយ សហការ​ជាមួយ​អង្គការ ដៃគូ នានា​ខិតខំ​ប្រឹងប្រែង​ការពារ​និង​អភិរក្ស​ក៏ដោយ​។​

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា៖ មូលហេតុ​ដែលនាំឱ្យ​សត្វ​ត្មាត​នៅក្នុង​ប្រទេស កម្ពុជា​មានការ​ធ្លាក់ចុះ​ខ្លាំង​ដោយសារ​ការគំរាមកំហែង​ខ្លាំង​បំផុត​ពី​ការបំពុល​របស់​មនុស្ស ការបាត់បង់​ជម្រក ការខ្វះខាត​ចំណីអាហារ ការ​បរបាញ់​តាមរយៈ​ការដាក់ អន្ទាក់ និង​ការបំពុល​។

លោក នេត្រ ភក្ត្រា បាន​បន្តថា៖​ប្រជា​សហគមន៍​នៅតាម តំបន់​មួយចំនួន​បាន ប្រើប្រាស់​ថ្នាំពុល​ដាក់​ទៅក្នុង ឬ​ជុំវិញ​ត្រពាំង​ដើម្បី​ចាប់​សត្វ ស្លាប និង​ថនិកសត្វ​ផ្សេងៗ ហើយ​ការបំពុល នេះ​ក៏​ជា​មូលហេតុ​ចម្បង​ដែល បណ្ដាលឱ្យ​សត្វ​ត្មាត​ស្លាប់​ដែរ​ដោយសារតែ​សត្វ​ត្មាត​ទាំងនោះ​ស៊ី​សាល​សពសត្វ​ស្លាប់​ដោយសារតែ​ថ្នាំពុល​។​

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បានឱ្យដឹងថា ក្នុងនាម​ក្រសួងបរិស្ថាន​សូម​បាន អំពាវនាវ​ដល់​ប្រជា ពលរដ្ឋ​ទាំងអស់​ចូលរួម​អភិរក្ស និង​ការពារ​សត្វ​ត្មាត​ដោយ បញ្ឈប់​សកម្មភាព​បរបាញ់ ឬ​ការជួញដូរ​សត្វព្រៃ​។​

លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា៖ សត្វ​ត្មាត​ជា​សត្វ​ស្លូត និង ជា​អ្នក​ដែល សម្អាត​បរិស្ថាន​ដោយ​ស៊ី​គម្រង់​សាកសព​សត្វ​ផ្សេងទៀត​ជា​អាហារ ហើយ​ការពារ​និង​អភិរក្ស​សត្វ​ត្មាត​បាន​គង់វង្ស វា​ជាការ​ថែរក្សា​មរតក​ធម្មជាតិ​ដ៏​មាន តម្លៃ​មហាសាល​សម្រាប់​កម្ពុជា​និង​ពិភពលោក​ទាំងមូល​ជា​តម្លៃ​សម្រាប់​ការ អភិរក្ស​ជីវៈចម្រុះ និង​ការទាក់ទាញ​ភ្ញៀវទេសចរ​ស ម្រា​ប់​ទេសចរណ៍ធម្មជាតិ បង្កើត​មុខរបរ ផ្តល់​ចំណូល​ជូន​ប្រជាពលរដ្ឋ​៕​ដោយ៖ដេប៉ូ

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *