សន្តិសុខ

រថយន្តធំបុកជាមួយរថយន្តតូចបន្តបុកម៉ូតូបណ្តាលឱ្យក្មេងម្នាក់ស្លាប់

ព្រះវិហារ៖រថយន្តធុនធំបានរ៉េចង្កូតបុកជាមួយរថយន្តឡង់គ្រីស័រហើយបន្តទៅបុកម៉ូតូមួយគ្រឿងនៅចិញ្ចើមផ្លូវបណ្តាលឱ្យក្មេងម្នាក់ស្លាប់។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៦២មុខរដ្ឋបាលព្រៃឈើ ក្នុងភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។ហេតុការណ៍នេះបង្កឡើងដោយរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ បើកបរដោយឈ្មោះ អ៊ុយ ម៉ៅ ភេទប្រុស អាយុ២៨ឆ្នាំ ។

សាក្សីបានឱ្យដឹងថា មានរថយន្តឡង់គ្រីស័រ តែកុងឈ្មោះ ច័ន្ទ ដារុន ភេទប្រុស បើកពីមុខហើយបានឈប់ភ្លាមៗ លើដងផ្លូវមិនបានវ៉ៃភ្លើងស៊ីញ៉ូ រឺក៏អែបស្ដាំ ធ្វើឱ្យអ្នកបើកថយន្តធំបួងចង្កូតគេច ទៅបុកម៉ូតូចតនៅលើចិញ្ចើមផ្លូវដែលមានក្មេងអង្គុយពីលើឈ្មោះ រ៉េត ធឹងសែន ភេទប្រុស អាយុ១៤ឆ្នាំបានស្លាប់ភ្លាមៗ។

ក្រោយពេលកើតហេតុ នគរបាលបានចាប់អ្នកបើកបររថយន្តធំ។ចំណែកឯរថយន្ត ឡង់គ្រីស័រ បានបើកបរគេចខ្លួនបាត់ ។ រីឯរថយន្តនឹងម៉ូតូ ជំនាញបានស្ទូចយកមករក្សាទុកនៅអធិការ នគរបាល ស្រុកជាំក្សាន្តជាបណ្តោះអាសន្ន៕ដោយ៖សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *