ព័ត៌មានសង្គម សន្តិសុខ

ថៅកែហាង២នាក់ក្រុមផឹកស៊ី១២នាក់ត្រូវបញ្ជូនទៅតុលាការ

ភ្នំពេញ៖អ្នកផឹកស៊ីបំពានវិធានការរដ្ឋបាលអាជ្ញាធរចំនួន១២នាក់និងថៅកែហាង២នាក់ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការរាជភ្នំពេញនៅថ្ងៃទី១៣ខែសីហាដើម្បីចាត់ការតាមនីតិវិធី។

បន្ទាប់ពី គណៈបញ្ជាការឯកភាពខណ្ឌមានជ័យដឹកនាំដោយលោក ពេជ្រ កែវមុន្នី អភិបាលខណ្ឌមានជ័យ កាលពីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១បានដឹកនាំកម្លាំងចុះបង្ក្រាបក្នុងបទល្មើសជាក់ស្តែងមួយ នៅភោជនីយដ្ឋានផ្ទះឈើម្ហូបខ្មែរថៃ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ពាក់ព័ន្ធបទល្មើស មិនគោរពវិធានការរដ្ឋបាល ដោយបើកហាងទទួលឱ្យភ្ញៀវ និង ល្មើសនឹងបម្រាម ។

សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស១៤ នាក់ប្រុស៩នាក់ ។ក្នុងនោះមាន ថៅកែហាង២ នាក់ បុគ្គលិកហាង៤ នាក់ និងភ្ញៀវចំនួន៨ នាក់ ហើយដកហូតម៉ូតូចំនួន៦ គ្រឿង ។ក្រោយឃាត់ខ្លួនមនុស្សទាំង១៤ នាក់នោះ ត្រូវបញ្ជូនទៅនគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕ដោយ៖មនោរម្យ

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *