Featured សន្តិសុខ

កូនប្រសារទាញកាំបិតចាក់ឪពុកក្មេកឱ្យស្លាប់រឿងទាស់សម្តីគ្នា

ភ្នំពេញ៖កូនប្រសារនិងឪក្មេកទាស់សម្តីគ្នាបន្តិចបន្តួចឈានដល់ទាញកាំបិតចាក់ឪពុកក្មេកបណ្តាលឱ្យស្លាប់ពេលដឹកទៅមន្ទីរពេទ្យរុស្សី។ហេតុការណ៍គួរភ្ញាក់ផ្អើលនេះបានកើតឡើងនៅក្នុងភូមិត្នោតជ្រុំ៤ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១៣ខែសីហា ឆ្នាំ២០២១។ជនរងគ្រោះអាយុ៦៥ឆ្នាំ បច្ចុប្បុន្នៈ ស្នាក់នៅជាមួយសាច់ញាតិ និងកូនប្រសារនៅក្នុងភូមិកើតហេតុ។

ពលរដ្ឋបានឱ្យងថា ជនដៃដល់បានទទាស់សម្តីគ្នាជាមួយឪពុកក្មេកហើយបានបញ្ជេញអាកប្បកិរិយាកោងកាច  ក្រោយមកក៏បានទាញកាំបិតមកចាក់ឪពុកក្មេកឱ្យរងរបួសធ្ងន់ហើយបានស្លាប់ពេលដឹកទៅមន្ទីរពេទ្យរុស្សី។ពេលកើតហេតុពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានហើយសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុកម្លាំងនគរបាលក៏ចាប់ខ្លួនជនដៃដល់តែម្តង ៕ដោយ៖មនោរម្យ

rsc

Leave a Reply

Your email address will not be published. Required fields are marked *