សន្តិសុខ

ចាប់ជនសង្ស័យ៥នាក់ជាមួយគ្រឿងញៀនជិត៤០កញ្ចប់

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌចម្ការមនបានចាប់ជនសង្ស័យប្រុសស្រី៥នាក់ជាមួយគ្រឿងញៀន៣៨កញ្ចប់និងឧបករណ៍ពាក់ព័ន្ធបទល្មើសមួយចំនួន។សមត្ថកិច្ចបានឱ្យដឹងថា ការឃាត់ខ្លួនក្រុមពាក់ព័ន្ធគ្តឿងញៀននេះនៅបន្ទប់ជួលក្នុងភូមិ៥ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមនកាលពីរសៀលថ្ងៃទី១៥ ខែតុលាឆ្នាំ២០២១។

មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខណ្ឌបានឱ្យដឹងថា កម្លាំងប្រឆាំងគ្រឿងញៀនបាន ចុះទៅដល់បន្ទប់ជួលចាប់បានគ្រឿងញៀន៣៨កញ្ចប់និងមនុស្សប្រុសស្រី៥នាក់។ជនសង្ស័យឈ្មោះម៉ក់ សីហា អាយុ ២៦ឆ្នាំ-ឈ្មោះជាសុផានី ភេទស្រីអាយុ៣៣ឆ្នាំ-ឈ្មោះយ៉ាន់ចន ភេទស្រីអាយុ៤២ឆ្នាំ-ឈ្មោះសន វាសនាភេទប្រុស អាយុ ២១ឆ្នាំ-និងឈ្មោះវិត មករាភេទប្រុសអាយុ៣៣ឆ្នាំ។ទាំង៥នាក់នៅ ខណ្ឌចម្ការមនរាជធានីភ្នំពេញ។

សមត្ថកិច្ចដកហូតសម្ភារមាន ៖ម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀន៣៨កញ្ចប់ ជញ្ជីងថ្លឹង១។ ក្រោយពីសាកសួរជនសង្ស័យរួមនឹងវត្ថុតាងខាងលើបានបញ្ជូនទៅអធិការដ្ឋានខណ្ឌចម្ការមនដើម្បីចាត់ការបន្ត៕ដោយ៖មនោរម្យ

rsc

Leave a Reply

Your email address will not be published. Required fields are marked *