សន្តិសុខ

ផ្ទុះកំប៉ុងហ្គាសបណ្តាលឱ្យឆេះផ្ទះអស់៣ខ្នងនៅក្រុងបាត់ដំបង

បាត់ដំបង៖ម្ចាស់ផ្ទះមួយដាំបាយទុកចោលធ្វើឱ្យផ្ទុះកំប៉ុងហ្គាសបង្កជាអគ្គិភ័យបណ្តាលឱ្យរាលដាលឆេះផ្ទះអស់៣ខ្នងស្ថិតនៅភូមិវត្តរំដួល សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបងកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២។

សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះទី១ឈ្មោះ លឹម សុវ៉ាន់ ផ្ទះទំហំ ៧មគុណ៨ ម៉ែត្រ ធ្វើអំពីឈើឆេះអស់ទាំងស្រុង ជាផ្ទះបង្កហេតុទី២ឈ្មោះ ចាន់ ហួត អាយុ ៦២ឆ្នាំផ្ទះទំហំ ១២មគុណ១៥ ម៉ែត្រ ធ្វើអំពីឈើ ឆេះទាំងស្រុង ។ទី៣ឈ្មោះ ហេង កុម្ភៈ ភេទស្រីអាយុ ៣៣ ឆ្នាំផ្ទះទំហំ ៥មគុណ១៣ម៉ែត្រផ្ទះទាមជញ្ជាំងថ្ម។ប៉ុន្តែក្នុងហេតុការណ៍នេះមិនមានគ្រោះថ្នាក់ដល់មនុស្សទេ ។កម្លាំងសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យ៥គ្រឿងហើយប្រើប្រាស់ទឹកអស់៩រថយន្ត៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *