សន្តិសុខ

យុវជនម្នាក់ស្លាប់ក្នុងបន្ទប់ជួលច្រើនថ្ងៃធុំក្លិនស្អុយទើបគេដឹង

ភ្នំពេញ៖យុវជនម្នាក់ត្រូវអ្នកជិតខាងទើបប្រទះឃើញស្លាប់ទាំងអាក្រាតកាយពេលធុំស្អុយនៅក្នុងបន្ទប់ជួលលេខ១ជាន់ទី១ផ្ទះលេខ៤០ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យកាលពីម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃទី៩ខែមករាឆ្នាំ២០២២។

អ្នកភូមិបានឱ្យដឹងថា យុវជនដែលស្លាប់ឈ្មោះស៊ីម សីហា អាយុ២៣ ឆ្នាំជាកម្មកររោងចក្រ ស្រុកកំណើត ភូមិពានភ្លើង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។មុនកើតហេតុគេមិនបានឃើញយុវជននេះចេញពីបន្ទប់ច្រើនថ្ងៃមកហើយ ។ពេលធុំក្លិនស្អុយសង្ស័យបាននាំគ្នារុញទ្វារក៏ឃើញយុវជននេះដេកស្លាប់នៅក្នុងបន្ទប់ជួលទាំងអាក្រាតកាយ។

បន្ទាប់មកសមត្ថកិច្ចចុះដល់ទីតាំងកើតហេតុនិងផ្នែកជំនាញធ្វើកោសល្យវិច័យសព។សាច់ញាតិសពបានប្រាប់ថា យុវជននេះធ្លាប់ប្រើសារធាតុញៀន។កម្លាំងជំនាញធ្វើកោសល្យវិច័យបានបញ្ជាក់ថា សពស្លាប់ដោយសារគាំងបេះដូងដោយមកពីប្រើប្រាស់សារធាតុញៀនហួសកំណត់៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *