ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

រឹបអូសធ្យូងជាង៥០តោនឈ្មួញត្រៀមនាំឆ្លងដែនទៅវៀតណាម

ស្វាយរៀង៖សមត្ថកិច្ចចម្រុះខេត្តស្វាយរៀងបានចុះរឹបអូសធ្យូងចំនួន៥៤តោនដែលឈ្មួញដឹក យកមកទម្លាក់ទុកត្រៀមលើកដាក់ទូកកាណូតដើម្បីនាំចេញទៅវៀតណាម។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា ករណីបង្ក្រាបនេះធ្វើឡើងនៅត្រង់ប្រឡាយទាហាន ច្រករបៀងស្លាបឆ្វេង នៃច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ក្នុងភូមិព្រៃអូរ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងកាលពីរសៀលថ្ងៃទី២ ខែមិថុនាឆ្នាំ២០២២។

កម្លាំងចម្រុះរួមមាន ខណ្ឌរដ្ឋបាលព្រៃឈើស្វាយរៀងជាមួយកម្លាំងអាជ្ញាធរស្រុកកំពង់រោទិ៍បានចុះត្រួតពិនិត្យនិងរឹបអូសយកធ្យូងទាំងនោះទៅរក្សាទុកនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តស្វាយរៀងដើម្បីចាត់ការបន្តតាមនីតិវិធី។

សូម បញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទមិនអនុញ្ញាតឱ្យនាំធ្យូងចេញទៅក្រៅប្រទេសទេ។ការជួញដូរ ធ្យូងឈើនេះធ្វើឱ្យប៉ះពាល់ដល់ព្រៃឈើដែលក្រុមជនល្មើសបានលួចកាប់បំផ្លាញដើមឈើយកទៅដុតធ្វើធ្យូងដែលច្បាប់បានហាមឃាត់៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *