ព័ត៌មានសង្គម សន្តិសុខ

ក្រុមក្មេងស្រី៤នាក់ចេញពីសាលានាំគ្នាចុះលេងទឹកហូរកួចលង់ស្លាប់ម្នាក់

កំពង់ធំ៖ក្រុមក្មេងស្រីចំនួន៤នាក់ចេញពីសាលារៀនក៏នាំគ្នាចុះលេងទឹកដែលហូរត្រូវកួចលង់ស្លាប់ម្នាក់ពលរដ្ឋជួយសង្គ្រោះបាន៣នាក់កាលពីរសៀលថ្ងៃទី៧ ខែតុលាឆ្នាំ២០២២។លោក លៀង កែវ មេប៉ុស្តិ៍នគរបាលក្តីដូងបានឱ្យដឹងថា ក្មេងស្រីលង់ទឹកស្លាប់ឈ្មោះ ចក់ កញ្ញា អាយុ១៦ឆ្នាំនៅភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំជាសិស្សអនុវិទ្យាល័យពាមគ្រែង។ពេលចេញពីរៀនបាននាំគ្នាទៅលេងទឹកតាមផ្លូវជាមួយមិត្តភក្តិចំនួន៣នាក់ទៀត។ចំណែកសិស្ស៣នាក់ត្រូវពលរដ្ឋជួយសង្រ្គោះទាន់ឱ្យរួចផុតពីគ្រោះថ្នាក់។សមត្ថកិច្ចបានពិនិត្យសពឃើញក្មេងស្រីនេះពិតជាលង់ទឹកពិតប្រាកដមែនហើយក៏បានប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យ ។ករណីខាងលើអាជ្ញាធរក៏បានអំបាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន សូមមេត្តាប្រុងប្រយ័ត្នព្រោះទឹកស្ទឹងសែនកំពុងតែឡើងខ្លាំងដើម្បីការពារអាយុជីវិតយើងទាំងអស់គ្នា៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *