ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

មន្ត្រីបរិស្ថានចុះចាប់សាច់សត្វព្រៃរឹបអូសបានជាច្រើនគីឡូក្រាម

ស្ទឹងត្រែង៖នៅព្រឹកថ្ងៃទី៨ ខែតុលាឆ្នាំ២០២២នេះមន្ត្រីបរិស្ថានបានចុះបង្ក្រាបនិងរឹបអូសសាច់សត្វព្រៃនៅផ្សារសាមគ្គីក្រុងស្ទឹងត្រែងបានជាច្រើនគីឡូក្រាម។មន្ត្រីចុះប្រតិបត្តិការបានឱ្យដឹងថា ករណីនោះចាប់បានតែសាច់សត្វព្រៃតែប៉ុណ្ណោះ។ចំណែកអ្នកលក់បានដឹងខ្លួនគេចបាត់ពេលឃើញមន្ត្រីបរិស្ថានចុះទៅក្នុងផ្សារ។គេគ្រាន់តែដឹងថាក្រុមអ្នកលក់សត្វព្រៃទាំងនោះគឺជាមុខសញ្ញាចាស់ដែលសមត្ថកិច្ចចុះបង្ក្រាបជាច្រើនដងកន្លងមក។ក្រោយពេលចុះបង្ក្រាបភ្លាមមន្ត្រីបរិស្ថានមិនទាន់បង្ហាញពីចំនួននៃការរឹបអូសសាច់សត្វនៅឡើយទេ។តែបានបញ្ជាក់ថានឹងយកទៅរៀបចំដុតកម្ទេចចោលដើម្បីជាការព្រមានកុំឱ្យមានអ្នកជួយដូរសត្វព្រៃខុសច្បាប់បន្តទៀត៕ដោយ:សុខុម

rsc

Leave a Reply

Your email address will not be published. Required fields are marked *