ព័ត៌មានសង្គម សន្តិសុខ

រថយន្តPRIUSបើកឆ្លងទទឹងផ្លូវត្រូវរថយន្តធំដឹកថ្មបុកពេញទំហឹងស្លាប់៣នាក់

បាត់ដំបង៖រថយន្តPRIUSបើកឆ្លងទទឹងផ្លូវហាយវេត្រូវរថយន្តធំដឹកថ្មបុកពេញទំហឹងបណ្តាលឱ្យមនុស្សក្នុងរថយន្តPRIUSស្លាប់៣នាក់និងខូចខាតស្ទើរទាំងស្រុង។ គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងនៅត្រង់ផ្លូវហាយវេបែកជាបួនក្នុងភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី៧ ខែតុលាឆ្នាំ២០២២។សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះរ៉េត ណារ៉ង់ ហៅខ្លី ចំណែក២នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណច្បាស់លាស់នៅឡើយ។មុនកើតហេតុមានរថយន្តធុនស្រាលម៉ាក PRIUS ផ្លាកលេខ ភ្នំពេញ 2AW-6316បានធ្វើដំណើររួមមានគ្នា៣នាក់ ពីត្បូងទៅជើង។លុះមកដល់កន្លែងគ្រោះថ្នាក់ ត្រង់ផ្លូវបំបែករថយន្ត PRIUS បានឆ្លងកាត់ផ្លូវ គាប់ជួនរថយន្តធំដឹកថ្ម ផ្លាកលេខ ភ្នំពេញ 3G-1109 បើកយ៉ាងលឿន ពីលិចទៅកើតក៏បុកពេញទំហឹងអូសជិត១០០ម៉ែត្រ បណ្តាឱ្យមនុស្ស ៣នាក់បានកៀបក្នុងរថយន្តស្លាប់ភ្លាមរថយន្តខូចខាតស្ទើរទាំងស្រុង។ចំណែកតៃកុងរថយន្តធំបានរត់គេចខ្លួនបាត់។ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះ យករថយន្តទាំង២គ្រឿងទៅទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយពេលក្រោយ៕IMG_3612 

rsc

Leave a Reply

Your email address will not be published. Required fields are marked *