ព័ត៌មានសង្គម សុខាភិបាល

ប្រគល់​ប៉ុស្តិ៍​សុខភាព​១​កន្លែង​ជូន​ពលរដ្ឋ​មូលដ្ឋាន​ដើម្បី​បង្កើនសេវា​សុខភាព​

ក្រចេះ​៖​អភិបាលរង​ខេត្តក្រចេះ​បាន​អញ្ជើញ​ចូលរួម​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប៉ុស្ដិ៍​សុខភាព​មួយកន្លែង​ដែលជា​ចំណងដៃ​ថ្មី​នៃ​ការធ្វើ​វិ​ទិ​ការ​សាធារណៈ​។​ដែលជា​កង្វល់​និង​ជាការ​សំណូមពរ​របស់​ពលរ​ដ្ឋ​បានស្នើរ​សុំ​ដើម្បី​ជួយ​បង្កើន​និង​ព​ន្លឿ​ន​ការផ្តល់សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​កោះ​ទ្រង់​ក្រុង​/​ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែកុម្ភៈ​ឆ្នាំ​២០២០​។​

​លោក ងី ប៊ុន​ឡែ​ន អនុប្រធាន​មន្ទីរ​សុខាភិបាល​បាន​បញ្ជាក់ថា​សម្រាប់​ឆ្នាំ​២០២០​នេះ មន្ទីរ​សុខាភិបាល បាននិងកំពុង​ដំណើរកា​រ​សាងសង់​អាគារ​មណ្ឌល​សុខភាព​បន្ថែមចំនួន​៨​កន្លែង ក្នុងនោះ​មាន ៖ មណ្ឌល​សុខភាព​ព្រែក​សា​ម៉ាន់​ស្រុក​ឆ្លូង​។​មណ្ឌល​សុខភាព​កំពង់​គរ​ស្រុក​ព្រែក​ប្រសព្វ​។​

​មណ្ឌល​សុខភាព​ស្រែ​ជិះ​ស្រុក​សំបូរ​។​មណ្ឌល​សុខភាព​ថ្ម​អណ្ដើក​ស្រុក​ចិត្រ​បុរី​។​មណ្ឌល​សុខភាព​គោ​លាប់​ស្រុក​ចិត្រ​បុរី​។​មណ្ឌល​សុខភាព​អូរឫស្សី​ក្រុង​ក្រចេះ​។​មណ្ឌល​សុខភាព​រកា​កណ្ដាល​សង្កា​ត់​រកា​កណ្ដាល​ក្រុង​ក្រចេះ​និង​មណ្ឌល​សុខភាព​បុស​លាវ ស្រុក​ចិត្ត​បុរី ។​

​លោក​ប៉ែន​លី​ណាត​អភិបាលរង​ខេត្តក្រចេះ​បាន​មានប្រសាសន៍ថា​៖​អគារ​ប៉ុស្តិ៍​សុខភាព​នេះ​គឺជា​ចំណងដៃ​ដ៏​ថ្មី​មួយ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​នេះ​មាន​ភាពងាយស្រួល​ក្នុងការ​ទៅ​ទទួល​សេវា​សុខភាព​ពិគ្រោះ​និង​ព្យា​ល​ជំងឺ​ផ្សេងៗ​។​ជាពិសេស​កុមារ​តូច​និង​ស្ត្រី​មាន​ផ្ទៃពោះ​ក្នុង​ការចាក់​វ៉ាក់សាំង​ក៏ដូចជា​ពិនិត្យ​ផ្ទៃពោះ​និង​សម្រាលកូន​ជាដើម​។​

​លោក​អភិបាលរង​ខេត្ត​ក៏បាន​ជម្រុញ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជា​នារី​ដែលមាន​ផ្ទៃពោះ​និង​កំពុងមាន​ផ្ទៃពោះ​ត្រូវ​ឧស្សាហ៍​មក​ធ្វើការ​ពិនិត្យ​ផ្ទៃពោះ​ឱ្យបាន​ទៀងទាត់​ទៅតាម​បញ្ជារ​គ្រូពេទ្យ​មុនពេល​សម្រាល​។​រាល់​ការ​មក​ពិនិត្យ​នេះ​មិនមាន​ការបង់ថ្លៃ​សេវា​នោះទេ​ថែមទាំង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​បន្ថែម​ផងដែរ​។​នេះ​ជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​តាមរយៈ​ក្រសួងសុខាភិបាល​លើកទឹកចិត្ត​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​៕


rsc

Leave a Reply

Your email address will not be published. Required fields are marked *