ព័ត៌មានសង្គម សន្តិសុខ

បញ្ជូន៦នាក់ចំណោម២០នាក់រឿងគុបកញ្ចក់រថយន្តទៅតុលាការ

តាកែវ៖កម្លាំងអាវុធហត្ថខេត្តតាកែវ បានចាប់ក្រុមក្មេងទំនើងចំនួន៦នាក់ ចំណោមបក្ខពួកជិត២០នាក់ករណីគប់កញ្ចក់រថយន្តនិងប្រើហិង្សា ហើយបានបញ្ជូនទៅតុលាការនៅថ្ងៃទី៩ ខែមីនានេះ។លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវបានឱ្យដឹងថា សមត្ថកិច្ចបានចាប់ជនសង្ស័យជាបន្តបន្ទាប់ចំនួន៦នាក់ ដែលពួកគេមានគ្នាជិត២០នាក់។ក្រុមក្មេងទំនើង២ក្រុមនេះបានដេញវាយ និងគប់ដុំថ្មដាក់គ្នាយ៉ាងប្រសេចប្រសាចពេញផ្លូវជាតិលេខ៣ ក្នុងស្រុកសំរោង ខេត្តតាកែវ កាលពីថ្ងៃទី៧ ខែមីនាកន្លងទៅ។ជនសង្ស័យឈ្មោះ ម៉ន ដេវីតអាយុ១៥ឆ្នាំ-ខុន ភារិន ហៅបាវអាយុ១៥ឆ្នាំ-សំ វិថាតអាយុ១៦ឆ្នាំ-ហ៊ីម ហេងចំរ៉ុង អាយុ១៥ឆ្នាំ-ហ៊ីម ហេងចំរើនអាយុ១៥ឆ្នាំ-និងឈ្មោះស៊ន ស៊ូហាក់ អាយុ១៥ឆ្នាំ។ពួកគេជាសិស្សនៅស្រុកសំរោង-ស្រុកត្រាំកក់ ខេត្តតាកែវនិងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *