ព័ត៌មានសង្គម សន្តិសុខ

រថយន្តបើកចុះចំណោតជ្រុលទៅបុកដើមឈើកៀបស្លាប់ម្នាក់របួស៨នាក់

ខេត្តព្រះសីហនុ៖រថយន្តកូរ៉េប្រភេទដឹកទំនិញបានបើកចុះពីចំណោតភ្នំ ជ្រុលទៅបុកដើមឈើកៀបជាប់មនុស្សបណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល៨នាក់។ ហេតុការណ៍​នេះបានកើតឡើងនៅផ្លូវបេតុងម្តុំចំណោតភ្នំវត្តលើ ស្ថិតក្នុង​ភូមិ២ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២៣។ មន្ត្រីអាជ្ញាធរបានឱ្យដឹងថា​ មុនកើតហេតុរថយន្តកូរ៉េប្រភេទដឹកទំនិញម៉ាក HYUNDAI ផ្លាកលេខព្រះសីហនុ2A-1674 បើកបរដោយឈ្មោះ ហ៊ឹម លាងហ៊ត អាយុ២៧ឆ្នាំស្នាក់នៅភូមិព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។រថយន្តខាងលើបានបើកចុះពីលើភ្នំវត្តលើពី​ជើងទៅ​ត្បូង។មកដល់កន្លែងខាងលើបានចុះចំណោតក៏រេចង្កូតទៅខាងស្ដាំធ្លាក់ផ្លូវទៅបុកដើមឈើបណ្ដោលឱ្យមនុស្សម្នាក់ស្លាប់និងរងរបួសធ្ងន់ស្រាលចំនួន៨នាក់។ក្រោយកើតហេតុក្រុមសង្គ្រោះអង្គភាព៧១១ បានចុះទៅដល់បានជួយគាស់និងកាត់កាប៊ីនរថយន្ត យកជនរងគ្រោះចេញរួចដឹកទៅមន្ទីរពេទ្យតែម្នាក់បានស្លាប់បាត់ទៅហើយ៕

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *