សន្តិសុខ

រថយន្ត​ Ford Ranger បុករបាំងថ្មចែកផ្លូវខូចខ្ទេចមួយកំណាត់មុខ

ភ្នំពេញ៖ស្ត្រីម្នាក់បើករថយន្តម៉ាក​Ford Ranger ក្នុងល្បឿលឿនបានបុករបាំងថ្មចែកផ្លូវ ​បណ្ដាលឱ្យខូចខ្ទេចផ្នែកខាងមុខ។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាម​​ផ្លូវ​ព្រះមុនីវង្ស​ សង្កាត់​ផ្សារ​ថ្មី​ទី២​ ខណ្ឌ​ដូនពេញ ​កាលពីយប់ថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២៣ ​។សាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញស្ត្រីម្នាក់បើករថយន្តម៉ាក​ Ford Ranger ផ្លាកលេខភ្នំពេញ​ 2BS-9622 តាមផ្លូវព្រះមុនីវង្សពីត្បូងទៅជើង។ លុះមកដល់ភ្លើងស្តុប ក៏បុករបាំងថ្មចែកផ្លូវពេញទំហឹង បណ្ដាលរថយន្ដខូចខាតយ៉ាងដំណំ។ រីឯរបាំងថ្មខ្ទាតចេញ១កង់តែមិនមានគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ។ក្រោយកើតហេតុ កម្លាំងនគរបាលចរាចរណ៍រាជធានីភ្នំពេញ បានចុះវាស់វែង និងយករថយន្តបង្កទៅទុក ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *