ព័ត៌មានអន្តរជាតិ

សង្ឃឹមតិចតួចសម្រាប់អ្នកនៅរស់ក្រោយធ្លាក់យន្តហោះធុនតូចនៅឥណ្ឌូនេស៊ី

អន្តរជាតិ៖បន្ទាប់ពីយន្តហោះខ្នាតតូចដឹកមនុស្ស៦នាក់បានធ្លាក់នៅតំបន់ Yalimo ក្នុងខេត្ត Papua ភាគខាងកើតប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២៣នោះ គឺមានសង្ឃឹមតិចតួចនៃអ្នករស់រានមានជីវិត ។

លោក Yusuf Latief អ្នកនាំពាក្យការិយាល័យស្វែងរក និងជួយសង្គ្រោះជាតិឥណ្ឌូនេស៊ី បានឱ្យដឹងថា យន្តហោះ Cessna Grand Caravan C208B ដែលដំណើរការដោយក្រុមហ៊ុន Semuwa Air បានបាត់ការទាក់ទងបន្ទាប់ពីបានហោះចេញពីអាកាសយានដ្ឋាន Elelim ក្នុងទីក្រុង Yalimo ប្រហែល៧នាទីប៉ុណ្ណោះ។

នៅពេលបាត់ទំនាក់ទំនង មានមនុស្សជិះលើយន្តហោះចំនួន៦នាក់ ក្នុងនោះមានអ្នកបើកបរម្នាក់ សមាជិកនាវិកម្នាក់ និងអ្នកដំណើរ៤នាក់អាយុពី១៧ឆ្នាំដល់៣៤ឆ្នាំ។ដោយមានជំនួយពីឧទ្ធម្ភាគចក្រ ប៉ូលិស និងក្រុមអ្នកជួយសង្គ្រោះ Papua ។

ក្រោយមកបានរកឃើញបំណែកយន្តហោះនៅក្នុងព្រៃក្រាស់មួយក្នុងទីក្រុង Yalimo ចម្ងាយប្រហែល១២គីឡូម៉ែត្រពីអាកាសយានដ្ឋាន Elelim ។ ពីលើអាកាស អ្នកជួយសង្គ្រោះបានឃើញយន្តហោះ Cessna Grand Caravan ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ជាមួយនឹងផ្សែងចេញពីតួយន្តហោះ។ ដោយសារអ័ព្ទក្រាស់ ការស្វែងរកនិងជម្លៀសជនរងគ្រោះមិនអាចធ្វើបានភ្លាមៗទេ។ ប៉ុន្តែត្រូវរង់ចាំរហូតដល់ថ្ងៃទី២៤ ខែមិថុនា។ពេលនេះស្ថានភាពអ្នកនៅលើយន្តហោះមិនទាន់ដឹងនៅឡើយទេ។

លោក Wisnu តំណាងក្រុមហ៊ុនអាកាសចរណ៍ Semuwa Air បាននិយាយថា យន្តហោះដែលបានធ្លាក់មុននេះមិនអាចហោះហើរបាន។ យោងតាមលោក Wisnu តាមរយៈរូបភាពពីកន្លែងកើតហេតុ យើងអាចសង្ឃឹមបានត្រឹមតែ“អព្ភូតហេតុ” ដើម្បីជួយសង្គ្រោះជីវិតមនុស្ស៦នាក់នៅលើយន្តហោះ៕ដោយ៖សហការី

rsc

Leave a Reply

Your email address will not be published. Required fields are marked *