Featured ព័ត៌មានសង្គម សន្តិសុខ

ឆេះផ្ទះ៤ល្វែងអស់ទាំងស្រុងខូចខាតទ្រព្យសម្បត្តិប្រមាណជាង៣០ម៉ឺនដុល្លារ

ក្រចេះ៖អគ្គិភ័យបានលេបត្របាក់ផ្ទះចំនួន៤ល្វែងអស់ទាំងស្រុង និងបណ្តាលឱ្យខូចខាតសរុបប្រមាណជាង៣០ម៉ឺនដុល្លារ។គ្រោះអគ្គិភ័យឆេះផ្ទះអស់៤ល្វែងនោះបានកើតឡើងនៅត្រង់គីឡូម៉ែត្រលេខ១២៣ផ្សារk3  ស្ថិតក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ កាលពីយប់ថ្ងៃទី២៤ ខែមិថុនា។ម្ចាស់ផ្ទះឈ្មោះ កែវ ឈាន អាយុ៥៣ឆ្នាំជាសមាជិកក្រុមប្រឹក្សាឃុំគ្រញូងសែនជ័យ។សមត្ថកិច្ចបានឱ្យដឹងថា ផ្ទះដែលភ្លើងឆាបឆេះនោះធ្វើអំពីឈើលើថ្មក្រោមប្រក់ស័ង្កសីចំនួន៤ល្វែង ហើយត្រូវបានខូចខាតទ្រព្យសម្បត្តិអស់ទាំងស្រុង។សរុបជាទឹកប្រាក់ប្រហែលជាង៣០០.០០០ដុល្លារ។ប្រភពដដែលបានបន្តថា មុនកើតហេតុ គេឃើញផ្សែងចេញពីផ្ទះស្តុកអីវ៉ាន់មួយល្វែង សង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ពេលភ្លើងកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅកម្លាំងសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់អស់១២រថយន្តទើបភ្លើងរលត់អស់ទាំងស្រុងនៅយប់ថ្ងៃដដែល។ហេតុការណ៍ខាងលើមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ និងមិនមានការឆេះរាលដាលដល់ផ្ទះអ្នកជិតខាងដែរ៕

 

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *